ព្រះត្រៃបិដក ភាគ ៦៨

 [២៧៦​] អធិប្បាយ​ពាក្យ​ថា ជា​អ្នក​ប្រព្រឹត្ត​ត្រូវគ្នា មានការ​នៅ​ប្រពៃ​ ជា​អ្នកប្រាជ្ញ​ ត្រង់​ពាក្យ​ថា ជា​អ្នក​ប្រព្រឹត្ត​ត្រូវគ្នា គឺជា​អ្នក​ប្រព្រឹត្ត​ក្នុង​មុខការ​ជាមួយគ្នា។ ពាក្យ​ថា មាន​ការ​នៅ​ប្រពៃ​ គឺ​មានការ​នៅ​ប្រពៃ​ដោយ​បឋមជ្ឈាន​ក៏បាន។បេ។ មានការ​នៅ​ប្រពៃ​ដោយ​និរោធ​សមាបត្តិ​ក៏បាន​ មានការ​នៅ​ប្រពៃ​ដោយ​ផល​សមាបត្តិ​ក៏បាន។ ពាក្យ​ថា ជា​អ្នកប្រាជ្ញ​ គឺជា​អ្នកមាន​ប្រាជ្ញា​ ជា​បណ្ឌិត ជា​បញ្ញ​វន្ដ មាន​សេចក្តី​ចេះ មាន​សេចក្តី​ដឹង មាន​សេចក្តី​យល់​ច្បាស់ មាន​ប្រាជ្ញា​ជា​គ្រឿង​ទម្លាយ​កិលេស​ ហេតុ​នោះ (លោក​ពោល​ថា​) ជា​អ្នក​ប្រព្រឹត្ត​ត្រូវគ្នា មានការ​នៅ​ប្រពៃ​ ជា​អ្នកប្រាជ្ញ។
 [២៧៧​] ពាក្យ​ថា ដូច​ព្រះរាជា​លះបង់​ដែន​ដែល​ទ្រង់​ឈ្នះហើយ អធិប្បាយ​ថា ព្រះរាជា​ជា​ក្សត្រិយ៍​ ដែល​បាន​មុទ្ធាភិសេក បាន​ឈ្នះ​សង្គ្រាម បាន​កំចាត់​បច្ចាមិត្រ បាន​សម្រេច​តាម​ព្រះ​បំណង​ហើយ​ មាន​ឃ្លាំង​បរិបូណ៌ ទ្រង់​លះបង់​ដែន​ផង ជនបទ​ផង ឃ្លាំង​ដាក់​ប្រាក់​ និ​ងមាស​ច្រើន​ផង​ នគរ​ផង ហើយ​កោរ​ព្រះកេស​ និ​ងព្រះ​មស្សុ ទ្រង់​កា​សាយ​ពស្ត្រ​ ចេញ​ចាក​ដំណាក់​ ហើយ​ទ្រង់ព្រះ​ផ្នួស ដល់​នូវ​ភាព​មិន​មាន​កង្វល់ ត្រាច់​ ត្រាច់​ទៅ​ផ្សេង​ៗ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រា​ទៅ​មួយអង្គឯង​ (យ៉ាងណា​) ឯព្រះ​បច្ចេក​សម្ពុទ្ធ កាត់សេចក្តី​កង្វល់​ក្នុង​ឃរាវាស​ទាំងអស់​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637357856847824810
ទៅកាន់ទំព័រ៖