ព្រះត្រៃបិដក ភាគ ៦៨

កាត់សេចក្តី​កង្វល់​ក្នុង​កូន​ និ​ងប្រពន្ធ កាត់​សេចក្តី​កង្វល់​ក្នុង​ញាតិ​ កាត់សេចក្តី​កង្វល់​ក្នុង​មិត្ត​ និ​ងអាមាត្យ កោរសក់​ ពុកមាត់​ ពុក​ចង្កា​ ស្លៀកដណ្ដប់​កា​សាយ​ពស្ត្រ ចេញ​ចាក​គេហដ្ឋាន ហើយ​ដល់​នូវ​ភាព​មិន​មាន​កង្វល់​ ត្រាច់ ត្រាច់​ទៅ​ផ្សេង​ៗ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រា​ទៅ​តែម្នាក់ឯង ក៏​យ៉ាងនោះ​ ហេតុ​នោះ (លោក​ពោល​ថា​) ដូច​ព្រះរាជា​លះបង់​ដែន​ដែល​ទ្រង់​ឈ្នះហើយ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ពោល​ថា
បើ​បុគ្គល​រក​មិនបាន​សំឡាញ់ មាន​ប្រាជ្ញា​ចាស់ទុំ​ ជា​អ្នក​ប្រព្រឹត្ត​ត្រូវគ្នា មានការ​នៅ​ប្រពៃ ជា​អ្នកប្រាជ្ញ​ទេ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​ព្រះរាជា​លះបង់​ដែន​ដែល​ទ្រង់​ឈ្នះហើយ ឬដូច​កុយរមាស។
[២៧៨​] តាមពិត យើង​សរសើរ​នូវ​ការ​បរិបូណ៌​ដោយ​សំឡាញ់​ហើយ​ តែ​បុគ្គល​គួរ​គប់​រក​សំឡាញ់​មានគុណ​ប្រសើរ​ជាង​ខ្លួន និ​ងសំឡាញ់​មានគុណ​ស្មើនឹង​ខ្លួន​ បើ​រក​មិនបាន​សំឡាញ់​ទាំង​នុ៎ះ​ទេ គប្បី​ជា​អ្នក​បរិភោគភោជន​មិន​មានទោស ហើយ​ប្រព្រឹត្ត​ម្នាក់ឯង​ដូច​កុយរមាស។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637357857290543207
ទៅកាន់ទំព័រ៖