ព្រះត្រៃបិដក ភាគ ៦៨

 [២៧៩​] អធិប្បាយ​ពាក្យ​ថា តាមពិត យើង​សរសើរ​នូវ​ការ​បរិបូណ៌​ដោយ​សំឡាញ់​ហើយ​ ត្រង់​ពាក្យ​ថា តាមពិត គឺជា​ពាក្យ​ពោល​ដោយ​ចំណែក​មួយ ជា​ពាក្យ​ពោល​ដោយ​ឥត​មាន​សង្ស័យ​ ជា​ពាក្យ​ពោល​ដោយ​ឥត​ងឿងឆ្ងល់ ជា​ពាក្យ​មិន​បែក​ជា​ពីរ ជា​ពាក្យ​មិន​ព្រែក​ជា​ពីរ​ ជា​ពាក្យ​ប្រកប​អស់ជើង ជា​ពាក្យ​មិន​ខុស ពាក្យ​ថា តាមពិត​នុ៎ះ ជា​ពាក្យកំណត់។ ពាក្យ​ថា​ ការ​បរិបូណ៌​ដោយ​សំឡាញ់ សេចក្តី​ថា ដែល​ហៅថា ការ​បរិបូណ៌​ដោយ​សំឡាញ់ បាន​ដល់​សំឡាញ់​ ប្រកបដោយ​អសេក្ខ​សីលក្ខន្ធ ប្រកបដោយ​អសេក្ខ​សមា​ធិ​ក្ខន្ធ ដោយ​អសេ​ក្ខ​ប្ប​ញ្ញា​ខន្ធ​ ដោយ​អសេក្ខ​វិ​មុ​ត្តិ​ក្ខន្ធ​ ដោយ​អសេក្ខ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ។ ពាក្យ​ថា តាមពិត យើង​សរសើរ​នូវ​ការ​បរិបូណ៌​ដោយ​សំឡាញ់​ហើយ​ គឺ​យើង​សរសើរ ស្ងើ​ច កោត​ ថ្លែង​គុណ​នូវ​ការ​បរិបូណ៌​ដោយ​សំឡាញ់​ហេតុ​នោះ (លោក​ពោល​ថា​) តាមពិត យើង​សរសើរ​នូវ​ការ​បរិបូណ៌​ដោយ​សំឡាញ់​ហើយ។
 [២៨០​] ពាក្យ​ថា បុគ្គល​គួរ​គប់​រក​សំឡាញ់ មានគុណ​ប្រសើរ​ជាង​ខ្លួន និ​ងសំឡាញ់​មានគុណ​ស្មើនឹង​ខ្លួន​ អធិប្បាយ​ថា សំឡាញ់​ជា​បុគ្គល​ប្រសើរ​ជាង​ដោយ​សីល សមាធិ បញ្ញា វិមុត្តិ​ វិមុត្តិ​ញ្ញាណ​ទស្សនៈ
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637357857690247994
ទៅកាន់ទំព័រ៖