ព្រះត្រៃបិដក ភាគ ៦៨

សំឡាញ់​ជា​បុគ្គល​ស្មើដោយ​សីល សមាធិ បញ្ញា វិមុត្តិ​ វិមុត្តិ​ញ្ញាណ​ទស្សនៈ បុគ្គល​ត្រូវ​សេពគប់ ត្រូវ​គប់​រក ត្រូវ​ចូល​ទៅ​អង្គុយ​ជិត​ ត្រូវ​សាកសួរ ត្រូវ​ដេញដោល នូវ​សំឡាញ់​មានគុណ​ប្រសើរ​ជាង​ខ្លួន ឬសំឡាញ់​មានគុណ​ស្មើ​នឹង​ខ្លួន ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​គួរ​គប់​រក​សំឡាញ់​មានគុណ​ប្រសើរ​ជាង​ខ្លួន និ​ងសំឡាញ់​មាន​គុណ​ស្មើនឹង​ខ្លួន។
 [២៨១​] ពាក្យ​ថា បើ​រក​មិនបាន​សំឡាញ់​ទាំង​នុ៎ះ​ទេ គប្បី​ជា​អ្នក​បរិភោគ​ភោជន​មិន​មានទោស​ អធិប្បាយ​ថា បុគ្គល​បរិភោគភោជន​ប្រកបដោយ​ទោស​ក៏​មាន បុគ្គល​បរិភោគ​ភោជន​មិន​មានទោស​ក៏​មាន។
 ចុះ​បុគ្គល​បរិភោគភោជន ប្រកបដោយ​ទោស តើ​ដូចម្ដេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន​ ចួប ប្រទះ ពើបពះ ប្រសព្វ ដោយ​អធម៌​មិន​រាបទាប​ ហើយ​ចិញ្ចឹមជីវិត គឺ​ដោយ​កិរិយា​បំភាន់ កិរិយា​រួសរ៉ាវ កិរិយា​បញ្ឆិតបញ្ឆៀង​ កលល្បិច កិរិយា​ស្វែងលាភ​ដោយ​លាភ ដោយ​ការ​ឲ្យ​ឈើ ឲ្យ​ឫស្សី ឲ្យ​ស្លឹកឈើ ឲ្យ​ផ្កាឈើ ឲ្យ​គ្រឿង​សម្រាប់​ងូត​ ឲ្យ​លំអិត ឲ្យ​ដីស្អិត​ ឲ្យ​ឈើស្ទន់ ឲ្យទឹក​សម្រាប់​លុបមុខ ​;ដោយ​ការ​បន្ទាប​ខ្លួន​ចំពោះ​ត្រកូល ដោយ​សំដី​ដូចជា​សំ​ឡសណ្ដែកបាយ​ ដោយ​ការ​បី ព បញ្ជិះ​សេះ​កូន​ត្រកូល ដោយ​ការ​ស៊ី​សាច់​ខ្នង​គេ ដោយ​វត្ថុ​វិជ្ជា​ តិរច្ឆាន​វិជ្ជា អង្គវិជ្ជា នក្ខត្ត​វិជ្ជា ដោយធ្វើ​ទូ​តេយ្យ​កម្ម ហើយ​ទៅ ដោយ​ការ​ទៅ​កាន់​ទី​ដែលគេ​ប្រើ​ទៅ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637357858094998431
ទៅកាន់ទំព័រ៖