ព្រះត្រៃបិដក ភាគ ៦៨

ដោយ​ការបម្រើ​គេ​ដោយ​ស្មង ដោយ​វេជ្ជកម្ម ទូត​កម្ម ដោយ​ដុំ​បាយ​តប​ដុំ​បាយ ដោយ​ការ​ឲ្យ​វត្ថុ​ដែលគេ​ឲ្យ​ដល់​ខ្លួន​វិញ​នេះ​ លោក​ហៅថា បុគ្គល​បរិភោគ​ភោជន​ប្រកបដោយ​ទោស។
 ចុះ​បុគ្គល​បរិភោគភោជន មិន​មានទោស តើ​ដូចម្ដេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ បាន ចួប ប្រទះ ពើបពះ ប្រសព្វ ដោយ​ធម៌​ដ៏​រាបទាប ហើយ​ចិញ្ចឹមជីវិត​ គឺ មិនមែន​ដោយ​ការ​បំភាន់ មិនមែន​ដោយ​ការ​រួសរ៉ាវ មិនមែន​ដោយ​ការ​បញ្ឆិតបញ្ឆៀង​ មិនមែន​ដោយ​កលល្បិច មិនមែន​ដោយ​ការ​ស្វែងលាភ​ដោយ​លាភ មិនមែន​ដោយ​ការ​ឲ្យ​ឈើ មិនមែន​ដោយ​ការ​ឲ្យ​ឫស្សី មិនមែន​ដោយ​ការ​ឲ្យ​ស្លឹកឈើ​ មិនមែន​ដោយ​ការ​ឲ្យ​ផ្កាឈើ​ មិនមែន​ដោយ​ការ​ឲ្យ​គ្រឿង​សម្រាប់​ងូត​ មិនមែន​ដោយ​ការ​ឲ្យ​លំអិត មិនមែន​ដោយ​ការ​ឲ្យ​ដីស្អិត​ មិនមែន​ដោយ​ការ​ឲ្យ​ឈើស្ទន់ មិនមែន​ដោយ​ការ​ឲ្យទឹក​សម្រាប់​លុបមុខ​ មិនមែន​ដោយ​ការ​បន្ទន់​បន្ទាប​ខ្លួន​ចំពោះ​ត្រកូល មិនមែន​ដោយ​សំដី​ដូច​សំ​ឡសណ្ដែកបាយ​ មិនមែន​ដោយ​ការ​បី ព បញ្ជិះ​សេះ​កូន​ត្រកូល មិនមែន​ដោយ​ការ​ស៊ីសាច់ខ្នង​គេ មិនមែន​ដោយ​វត្ថុ​វិជ្ជា​ មិនមែន​ដោយ​តិរច្ឆាន​វិជ្ជា​ មិនមែន​ដោយ​អង្គវិជ្ជា​ មិនមែន​ដោយ​នក្ខត្ត​វិជ្ជា​ មិនមែន​ដោយ​ទូ​តេយ្យ​កម្ម​ ហើយ​ទៅ មិនមែន​ដោយ​កិរិយា​ទៅកាន់​ទី​ដែលគេ​បញ្ជូន​ទៅ​ មិនមែន​ដោយ​ការបម្រើ​គេ​ ដោយ​ស្មង មិនមែន​ដោយ​វេជ្ជកម្ម​ មិនមែន​ដោយ​ទូត​កម្ម
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637357858428022813
ទៅកាន់ទំព័រ៖