ព្រះត្រៃបិដក ភាគ ៦៨

 [២៨៣​] ពាក្យ​ថា ឃើញ​កងមាស​ដ៏​ភ្លឺ​ផ្លេក​ៗ គឺ ឃើញ មើល​ ស្ទង់ ត្រួត​ បញ្ជាក់ ធ្វើឲ្យ​ច្បាស់។ ពាក្យ​ថា មាស គឺ ជាតរូប។ ពាក្យ​ថា ភ្លឺ​ផ្លេក​ៗ គឺ​ស្អាត ផូរផង់ ហេតុ​នោះ (លោក​ពោល​ថា​) ឃើញ​កងមាស​ដ៏​ភ្លឺ​ផ្លេក​ៗ។
 [២៨៤​] ពាក្យ​ថា ដែ​លក​ម្មា​របុ​ត្ត​ធ្វើស​ម្រេច​ល្អ​ហើយ សេចក្តី​ថា​ ជាងមាស លោក​ហៅថា​ កម្មា​របុ​ត្ត។ ពាក្យ​ថា ដែ​លក​ម្មា​របុ​ត្ត​ធ្វើស​ម្រេច​ល្អ​ហើយ បាន​សេចក្តី​ថា ដែ​លក​ម្មា​របុ​ត្ត​ឲ្យ​សម្រេច​ល្អ​ហើយ​ ធ្វើល្អ​ហើយ មានការ​សម្រិតសម្រាំង​ល្អ​ហើយ​ ហេតុ​នោះ (លោក​ពោល​ថា​) ដែ​លក​ម្មា​របុ​ត្ត​ធ្វើស​ម្រេច​ល្អ​ហើយ។
 [២៨៥​] ពាក្យ​ថា កងមាស​ទាំងពីរ ដែល​ទង្គិច​គ្នា​ឰដ៏​ដៃ​ អធិប្បាយ​ថា​ ហត្ថៈ​ លោក​ហៅថា​ ដៃ។ កងមាស​ទាំងពីរ​ឰដ៏​ដៃ​មួយ ទង្គិច​គ្នា​យ៉ាងណា​ ​ពួក​សត្វ​តែង​ទង្គិច​ដោយអំណាច​តណ្ហា គឺ​ទង្គិច​ក្នុង​កំណើត​តិរច្ឆាន ទង្គិច​ក្នុង​បិ​ត្តិ​វិស័យ ទង្គិច​ក្នុង​មនុស្ស​លោក ទង្គិច​ក្នុង​ទេវលោក​ គឺថា ទង្គិច ត្រាច់ នៅ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រា​ទៅ កាន់​គតិ​ដោយ​គតិ​ កាន់​ឧប​បត្តិ​ដោយ​ឧប​បត្តិ កាន់​បដិសន្ធិ​ដោយ​បដិសន្ធិ កាន់​ភព​ដោយ​ភព កាន់​សង្សារ​ដោយ​សង្សារ​ កាន់​វដ្តៈ​ដោយ​វដ្តៈ
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637357859316540427
ទៅកាន់ទំព័រ៖