ព្រះត្រៃបិដក ភាគ ៦៨

បុរស មាន​តណ្ហា​ជាគម្រប់​ពីរ តែង​អន្ទោ​លទៅ​អស់​កាលយូរ​ មិន​ប្រព្រឹត្ត​កន្លង​នូវ​សង្សារ​ដែល​មាន​ភាព​នេះ និ​ងភាព​ដទៃ​បានទេ។

 បុគ្គល​មាន​តណ្ហា​ជាគម្រប់​ពីរ យ៉ាងនេះ​ឯង​។ បុគ្គល​មាន​បុគ្គល​គម្រប់​ពីរ​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ រាយមាយ មានចិត្ត​មិន​ស្ងប់រំងាប់ មិនមែន​ព្រោះ​ហេតុ​ខ្លួន មិនមែន​ព្រោះ​ហេតុ​ដំណើរ​ទេ​ ជាគម្រប់​ពីរ​នឹង​បុគ្គល​មួយ​នាក់​ក៏​មាន ជាគម្រប់​បី​នឹង​បុគ្គល​ពីរ​នាក់​ក៏​មាន​ ជាគម្រប់​បួន​នឹង​បុគ្គល​បី​នាក់​ក៏​មាន និយាយ​សម្ផ​ប្ប​លា​បៈ​ច្រើន​ក្នុង​ទីនោះ គឺ​ និយាយ​រាជ​កថា ចោរក​ថា មហា​មត្ត​កថា សេនា​កថា ភយក​ថា​ យុទ្ធកថា អន្ន​កថា​ បាន​កថា វត្ថ​កថា មាលា​កថា ញាតិ​កថា​ យាន​កថា គា​មក​ថា និគម​កថា​ នគរ​កថា ជនបទ​កថា ឥត្ថីកថា​ បុរិស​កថា សូ​រក​ថា​ វិ​សិក្ខា​កថា កុ​ម្ភ​ដ្ឋាន​កថា​ លោ​កក្ខាយិ​កក​ថា​ សមុ​ទ្ទ​កាយិ​កកថា​ ឥតិ​ភវាភវ​កថា ដូ​ច្នេះ​ៗ ខ្លះ បុគ្គល​មាន​បុគ្គល​ជាគម្រប់​ពីរ យ៉ាងនេះ​ឯង ហេតុ​នោះ (លោក​ពោល​ថា​) ជាមួយនឹង​បុគ្គល​ជាគម្រប់​ពីរ របស់​អញ យ៉ាងនេះ។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637357860166449053
ទៅកាន់ទំព័រ៖