ព្រះត្រៃបិដក ភាគ ៦៨

 [២៨៨​] ពាក្យ​ថា ការ​រួសរាយ​ដោយ​វាចា​ក្តី ការ​ជាប់​ចំពាក់​ក្តី អធិប្បាយ​ថា ការ​រួស​រាយ​ដោយ​វាចា​ លោក​សំដៅយក​តិរច្ឆានកថា ៣២ គឺ រាជ​កថា ចោរក​ថា។បេ។ ឥតិ​ភវាភវ​កថា​ ដូ​ច្នេះ​ៗ ខ្លះ ពាក្យ​ថា​ការ​ជាប់​ចំពាក់ បាន​ដល់​កា​ជាប់​ចំពាក់ ២ គឺ ការ​ជាប់​ចំពាក់​គឺ​តណ្ហា​ ១ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ ១។បេ។ នេះ ការ​ជាប់​ចំពាក់​គឺ​តណ្ហា។បេ។ នេះ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ​ ហេតុ​នោះ (លោក​ពោល​ថា​) ការ​រួសរាយ​ដោយ​វាចា​ក្តី ការ​ជាប់​ចំពាក់​ក្តី។
 [២៨៩​] អធិប្បាយ​ពាក្យ​ថា បុគ្គល​កាល​សំឡឹង​ឃើញ​ភ័យ​នុ៎ះ ក្នុង​អនាគត ត្រង់​ពាក្យ​ថា ភ័យ​ បាន​ដល់​ភ័យ​អំពី​ជាតិ ភ័យ​អំពី​ជរា ភ័យ​អំពី​ព្យាធិ ភ័យ​អំពី​មរណៈ ភ័យ​អំពី​ព្រះរាជា​ ភ័យ​អំពី​ចោរ ភ័យ​អំពី​ភ្លើង ភ័យ​អំពី​ទឹក ភ័យ​អំពី​ការ​តិះដៀល​របស់​ខ្លួន ភ័យ​អំពី​ការ​តិះដៀល​របស់​បុគ្គល​ដទៃ​ ភ័យ​អំពី​អាជ្ញា ភ័យ​អំពី​ទុគ្គតិ ភ័យ​អំពី​រលក ភ័យ​អំពី​ក្រពើ ភ័យ​អំពី​កន្លែង​ទឹកវល់​ ភ័យ​អំពី​ឆ្លាម ភ័យ​អំពី​ការ​ចិញ្ចឹមជីវិត​ ភ័យ​អំពី​ដំណៀល ភ័យ​អំពី​ការ​ញញើត​បរិស័ទ​ អារម្មណ៍​គួរ​ស្បើម​ សេចក្តី​រន្ធត់​ សេចក្តី​ព្រឺរោម សេចក្តី​តក់​ស្លុតចិត្ត សេចក្តី​ស្រឡាំងកាំង​ចិត្ត។ ពាក្យ​ថា បុគ្គល​កាល​សំឡឹង​ឃើញ​ភ័យ​នុ៎ះ ក្នុង​អនាគត
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637357860554506651
ទៅកាន់ទំព័រ៖