ព្រះត្រៃបិដក ភាគ ៦៨
សេចក្តីថា បុគ្គលកាលសំឡឹងឃើញ មើល រមិលមើល ពិនិត្យ ជញ្ជឹងនូវភ័យនុ៎ះក្នុងអនាគត ហេតុនោះ (លោកពោលថា) បុគ្គលកាលសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះពោលថា
ការរួសរាយដោយវាចាក្តី ការជាប់ចំពាក់ក្តី ជាមួយនឹងបុគ្គលជាគម្រប់ពីរ របស់អញ យ៉ាងនេះ បុគ្គលការសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៩០] ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីត្រេកអរនៃចិត្ត តែងញាំញីចិត្ត ដោយសភាពនៃរូបផ្សេងៗ បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៩១] អធិប្បាយពាក្យថា ពិតណាស់ កាមទាំងឡាយដ៏វិចិត្រមានរសឆ្ងាញ់ ជាទីត្រេកអរនៃចិត្ត ត្រង់ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ គឺ វត្តុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅថា វត្ថុកាម
ID: 637357860972696285
ទៅកាន់ទំព័រ៖