ព្រះត្រៃបិដក ភាគ ៦៨
កាលបើកុលបុត្រនោះ ហួងហែង គ្រប់គ្រង យ៉ាងម្ល៉េះហើយ ព្រះរាជាទាំងឡាយនាំយកទៅក្តី ចោរទាំងឡាយនាំយកទៅក្តី ភ្លើងឆេះក្តី ទឹកនាំទៅក្តី ពួកជនជាទាយាទមិនជាទីស្រឡាញ់នាំយកទៅក្តី នូវភោគទាំងឡាយនោះ កុលបុត្រនោះ តែងក្រៀមក្រំ។បេ។ ដល់នូវសេចក្តីងេងងោងថា ទ្រព្យណា របស់អញមានហើយ អញមិនមានទ្រព្យនោះវិញ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ពួកព្រះរាជាក៏វិវាទដោយពួកព្រះរាជា ពួកក្សត្រិយ៍ក៏វិវាទដោយពួកក្សត្រិយ៍ ពួកព្រាហ្មណ៍ក៏វិវាទដោយពួកព្រាហ្មណ៍ ពួកគហបតីក៏វិវាទដោយពួកគហបតី មាតាក៏វិវាទដោយបុត្រ បុត្រក៏វិវាទដោយមាតា បិតាក៏វិវាទដោយបុត្រ បុត្រក៏វិវាទដោយបិតា បងប្អូនប្រុសក៏វិវាទដោយបងប្អូនស្ត្រី បងប្អូស្រ្តីក៏វិវាទដោយបងប្អូនប្រុស សំឡាញ់ក៏វិវាទដោយសំឡាញ់ ពួកជននោះដល់នូវ ជម្លោះ និងការវិវាទក្នុងទីនោះ ប្រហារគ្នាដោយដៃខ្លះ
ID: 637357862301799672
ទៅកាន់ទំព័រ៖