ព្រះត្រៃបិដក ភាគ ៦៨
ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមទាំងឡាយតែម្យ៉ាង ជនទាំងឡាយក៏កាន់ដាវ និងខែល សៀតធ្នូរ និងបំពង់ព្រួញ រុករាន គង្គានទៅកាន់ជើងកំពែង មានប៉មដែលបូកដោយបាយអ កាលបើព្រួញទាំងឡាយដែលគេ បាញ់ទៅខ្លះ លំពែងទាំងឡាយដែលគេពួយទៅខ្លះ ដាវទាំងឡាយដែលគេគ្រវីគ្រវាត់ខ្លះ ជនទាំងនោះបាញ់ដោយព្រួញទាំងឡាយ ក្នុងសង្រ្គាមនោះខ្លះ ចាក់ដោយលំពែងទាំងឡាយខ្លះ ស្រោចចុះដោយអាចម៍គោកំពុងពុះខ្លះ ច្រំដោយអាវុធមានធ្មេញ ៧ ខ្លះ កាត់ក្បាលដោយដាវខ្លះ ជនទាំងនោះដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខស្ទើរស្លាប់ខ្លះ ក្នុងសង្រ្គាមនោះ ម្នាលភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែលគេត្រូវឃើញផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះកាមជាហេតុ ព្រោះកាមជាដើមចម ព្រោះកាមជាដើមទង ព្រោះហេតុនៃកាមតែម្យ៉ាង ជនទាំងឡាយកាន់ទីតផ្ទះខ្លះ ប្លន់ធំខ្លះ ធ្វើនូវការប្លន់ផ្ទះមួយខ្លះ ឈរស្កាត់ផ្លូវខ្លះ គប់រកប្រពន្ធគេខ្លះ ព្រះរាជាទាំងឡាយ ប្រើឲ្យចាប់ជននោះ ហើយឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយសែតីទាំងឡាយខ្លះ ឲ្យវាយដោយរំពាត់ផ្តៅទាំងឡាយខ្លះ
ID: 637357863023219404
ទៅកាន់ទំព័រ៖