ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា បុគ្គល​ឃើញ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ បាន​សេចក្តី​ថា​ ឃើញ មើល ថ្លឹង​ ត្រួត បញ្ជាក់ ធ្វើឲ្យ​ជាក់ នូវ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​ឃើញ​ទោស ក្នុង​កាមគុណ​ទាំងឡាយ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ពោល​ថា​
ពិត​ណាស់ កាម​ទាំងឡាយ​ដ៏​វិចិត្រ មាន​រស​ឆ្ងាញ់​ ជាទី​ត្រេកអរ​នៃ​ចិត្ត តែង​ញាំញី​ចិត្ត ដោយ​សភាព​នៃ​រូប​ផ្សេង​ៗ បុគ្គល​ឃើញ​ទោស​ក្នុង​កាមគុណ​ទាំងឡាយ​ហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
[២៩៤​] បុគ្គល​ឃើញ​ភ័យ​នុ៎ះ ក្នុង​កាមគុណ​ទាំងឡាយ​ថា​ នេះ​ជា​ចង្រៃ ជា​បូស ជា​ឧបទ្រព ជា​រោគ ជា​ព្រួញ​ និ​ងជា​ភ័យ​របស់​អញ​ហើយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។

 [២៩៥​] ពាក្យ​ថា នេះ​ជា​ចង្រៃ ជា​បូ​ស ជា​ឧបទ្រព ជា​រោគ ជា​ព្រួញ និ​ងជា​ភ័យ​របស់​អញ​ អធិប្បាយ​ថា ព្រះមានព្រះភាគ​បាន​ត្រាស់​ព្រះតម្រាស់​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យ​ថា ភ័យ​ នេះ​ជា​ឈ្មោះ​នៃ​កាម​ទាំងឡាយ
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 637357863827362396
ទៅកាន់ទំព័រ៖