ព្រះត្រៃបិដក ភាគ ៦៨

 [២៩៩​] ពាក្យ​ថា ខ្យល់​ និ​ងកម្ដៅថ្ងៃ របោម​ និ​ងសត្វ​លូន ត្រង់​ពាក្យ​ថា ខ្យល់ គឺ​ ខ្យល់​ខាងកើត ខ្យល់​ខាងលិច ខ្យល់​ខាងជើង ខ្យល់​ខាងត្បូង ខ្យល់​មាន​ធូលី ខ្យល់​ត្រជាក់ ខ្យល់​ក្ដៅ​ ខ្យល់រំភើយ​ ខ្យល់​យ៉ាង​ខ្លាំង​ ខ្យល់​កំបុតត្បូង ខ្យល់​គ្រុឌ ខ្យល់​ស្លឹកត្នោត ខ្យល់​ផ្លិត។ ដែល​ហៅថា​ កម្ដៅថ្ងៃ បាន​ដល់ កម្ដៅ​ព្រះអាទិត្យ។ ដែល​ហៅថា របោម បាន​ដល់ ពួក​មក្ខិ​កា​លឿង។ ដែល​ហៅថា​ សត្វ​លូន​ បាន​ដល់​ពួក​សត្វ​ពស់​ ហេតុ​នោះ (លោក​ពោល​ថា​) ខ្យល់ និង​កម្ដៅថ្ងៃ របោម​ និ​ងសត្វ​លូន។
 [៣០០​] ពាក្យ​ថា បុគ្គល​គ្រប​សង្កត់​នូវ​ធម្មជាត​ទាំងអស់​នុ៎ះ គឺ​គ្រប​សង្កត់ បង្រ្គប​ សង្កត់សង្កិន ញាំញី ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​គ្រប​សង្កត់​នូវ​ធម្មជាត​ទាំងអស់​នុ៎ះ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ពោល​ថា​
បុគ្គល​គ្រប​សង្កត់​នូវ​ធម្មជាត​ទាំងអស់​នុ៎ះ​ គឺ​ត្រជាក់ កម្ដៅ គម្លាន សម្រេក ខ្យល់​ និ​ងកម្ដៅថ្ងៃ របោម​ និ​ងសត្វ​លូន​ហើយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637357865622365377
ទៅកាន់ទំព័រ៖