ព្រះត្រៃបិដក ភាគ ៦៨

[៣០១​] បុគ្គល​ដូច​នាគ មាន​ខន្ធ​កើត​ព្រម​ហើយ​ មាន​សម្បុរ​ដូច​ផ្កាឈូក ជា​សត្វ​ខ្ពង់ខ្ពស់ គេច​ចាក​ហ្វូង​ហើយ នៅក្នុង​ព្រៃ​តាម​សប្បាយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។

 [៣០២​] ពាក្យ​ថា ដូច​នាគ​គេច​ចាក​ហ្វូង អធិប្បាយ​ថា ដំរី​ដ៏​ប្រសើរ លោក​ហៅថា នាគ។ ព្រះ​បច្ចេក​សម្ពុទ្ធ ក៏​ឈ្មោះ​នាគ​ដែរ។ ព្រះ​បច្ចេក​សម្ពុទ្ធ ឈ្មោះថា​នាគ ព្រោះ​ហេតុអ្វី។ ឈ្មោះថា​នាគ​ ព្រោះ​ហេតុ​មិន​ធ្វើអំពើ​អាក្រក់។ ឈ្មោះថា​នាគ ព្រោះ​ហេតុ​មិន​លុះ។ ឈ្មោះថា​នាគ ព្រោះ​ហេតុ​មិន​មក។
 ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ឈ្មោះថា​នាគ ព្រោះ​ហេតុ​មិន​ធ្វើអំពើ​អាក្រក់​ តើ​ដូចម្ដេច។ ធម៌​ទាំងឡាយ ជាអកុសល​ដ៏​លាមក ប្រកបដោយ​សេចក្តី​សៅហ្មង នាំ​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មី​ ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ មានទុក្ខ​ជា​វិបាក ជាទី​តាំង​នៃជា​តិ ជរា​ និ​ងមរណៈ​តទៅ លោក​ហៅថា​ អំពើអាក្រក់។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637357866071983442
ទៅកាន់ទំព័រ៖