ព្រះត្រៃបិដក ភាគ ៦៨

កិលេស​ទាំងឡាយ​ណា ដែល​លោក​លះបង់​ហើយ​ ដោយ​សោតាបត្តិ​មគ្គ​ លោក​មិន​មក មិន​ត្រឡប់​មក មិន​វិល​មករ​កកិលេស​ទាំងនោះ​ទៀត​ កិលេស​ទាំងឡាយ​ណា​ ដែល​លោក​លះបង់​ហើយ ដោយ​សកទាគាមិមគ្គ​ អនាគាមិមគ្គ អរហត្តមគ្គ លោក​មិន​មក មិន​ត្រឡប់​មក មិន​វិល​មករ​កកិលេស​ទាំងនោះ​ទៀត​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ឈ្មោះថា​នាគ​ ព្រោះ​ហេតុ​មិន​មក យ៉ាងនេះ​ឯង។ ពាក្យ​ថា ដូច​នាគ គេច​ចាក​ហ្វូង​ បាន​សេចក្តី​ថា ដំរី​ដ៏​ប្រសើរ​នោះ​ វៀង​លែង ចៀសវាង វៀរ​ស្រឡះ​នូវ​ហ្វូង​ទាំងឡាយ ចូល​ទៅ​នៅ​កណ្តាល​ព្រៃ ក្នុង​អរញ្ញ​ប្រទេស ចរ​ ត្រាច់​ទៅ​ ប្រព្រឹត្ត​ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ​តែម្នាក់ឯង យ៉ាងណា ចំណែក​ព្រះ​បច្ចេក​សម្ពុទ្ធ ក៏​វៀរលែង​ ចៀសវាង វៀរ​ស្រឡះ​នូវ​ពួក ប្រព្រឹត្ត​នៅតែ​មួយ​អង្គ​ឯង ដូច​កុយរមាស​ ទ្រង់​គប់​រក​ព្រៃតូច​ និ​ងព្រៃធំ ជា​សេ​នាស​នៈ​ដ៏​ស្ងាត់ មិន​មាន​សម្លេង​ មិន​មាន​សូរ​គឹកកង​ ប្រាសចាក​ខ្យល់​ដែល​កើតអំពី​សរីរៈ​នៃ​ជន​ ជា​សេនាសនៈ​ដ៏​ស្ងាត់​ចាក​មនុស្ស សមគួរ​ដល់​ការ​ពួន​សម្ងំ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ និមន្ត​ទៅ​តែមួយ​អង្គ​ឯង ឈរ​តែ​មួយអង្គឯង គង់នៅ​តែមួយ​អង្គ​ឯង សម្រេចការ​សិង​តែមួយ​អង្គ​ឯង​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637357866879947565
ទៅកាន់ទំព័រ៖