ព្រះត្រៃបិដក ភាគ ៦៨

ចូល​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក​តែមួយ​អង្គ​ឯង ត្រឡប់មកវិញ​តែមួយ​អង្គ​ឯង​ គង់​ក្នុង​ទីស្ងាត់​តែមួយ​អង្គ​ឯង​ អធិដ្ឋាន​ចង្រ្កម​តែមួយ​អង្គ​ឯង ចរ ត្រាច់​ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រា​ទៅ​ តែមួយ​អង្គ​ឯង (ក៏​យ៉ាងនោះ​ដែរ​) ហេតុ​នោះ (លោក​ពោល​ថា​) ដូច​នាគ គេច​ចាក​ហ្វូង។
 [៣០៣​] ពាក្យ​ថា មាន​ខន្ធ​កើត​ព្រម​ហើយ មាន​សម្បុរ​ដូច​ផ្កាឈូក​ ជា​សត្វ​ខ្ពង់ខ្ពស់​ អធិប្បាយ​ថា ដំរី​ដ៏​ប្រសើរ​នោះ មាន​ខន្ធ​កើត​ព្រម​ហើយ​ ជា​ដំរី ៧ ហត្ថ​ ឬ ៨ ហត្ថ យ៉ាងណា ឯព្រះ​បច្ចេក​សម្ពុទ្ធ ក៏​មាន​ខន្ធ​កើត​ព្រម​ហើយ ដោយ​អសេ​ក្ខ​សីលក្ខន្ធ​ អសេក្ខ​សមា​ធិ​ក្ខន្ធ អសេក្ខ​បញ្ញា​ខន្ធ អសេក្ខ​វិ​មុ​ត្តិ​ក្ខន្ធ អសេក្ខ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ក៏​យ៉ាងនោះ។ ដំរី​ដ៏​ប្រសើរ​នោះ មាន​ផ្កា​ឈូក​យ៉ាងណា​ ឯព្រះ​បច្ចេក​សម្ពុទ្ធ​ ឈ្មោះថា​ មាន​ផ្កា​ឈូក ដោយ​ផ្កា​គឺ​ពោជ្ឈង្គ ៧ គឺ ដោយ​ផ្កា​គឺ​សតិ​សម្ពោ​ជ្ឈង្គ​ ១ ផ្កា​គឺ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ១ ផ្កា​គឺ​វីរិយ​សម្ពោ​ជ្ឈង្គ ១ ផ្កា​គឺ​បី​តិ​សម្ពោ​ជ្ឈង្គ​ ១ ផ្កា​គឺ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ ១ ផ្កា​គឺ​សមា​ធិ​សម្ពោ​ជ្ឈង្គ ១ ផ្កា​គឺ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ ១ (យ៉ាងនោះ​ដែរ​)។ ដំរី​ដ៏​ប្រសើរ​នោះ ជា​សត្វ​លើសលុប ដោយ​កម្លាំងកាយ​ កម្លាំងចិត្ត សន្ទុះ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637357867244018919
ទៅកាន់ទំព័រ៖