ព្រះត្រៃបិដក ភាគ ៦៨

បុគ្គ​លដែល​ដូច​នាគ មាន​ខន្ធ​កើត​ព្រម​ហើយ​ មាន​សម្បុរ​ដូច​ផ្កាឈូក ជា​សត្វ​ខ្ពង់ខ្ពស់ គេច​ចាក​ហ្វូង​ហើយ នៅក្នុង​ព្រៃ​តាម​សប្បាយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ដូច​កុយរមាស។
[៣០៥​] បុគ្គល​គប្បី​បាន​សា​មយិ​កវិមុត្តិ​(១) ដោយហេតុ​ណា ហេតុ​នោះ មិនមែន​ជាទី​តាំង​នៃ​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​ពួក​ទេ​ បុគ្គល​ពិចារណា​ពាក្យ​នៃ​ព្រះពុទ្ធ ជា​ព្រះ​អាទិច្ចពន្ធុ​ហើយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។

 [៣០៦​] ពាក្យ​ថា បុគ្គល​គប្បី​បាន​សាមយិក​វិមុត្តិ ដោយហេតុ​ណា ហេតុ​នោះ មិនមែន​ជាទី​តាំង​នៃ​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​ពួក​ទេ​ អធិប្បាយ​ថា មែន​ពិត​ ព្រះមានព្រះភាគ​ បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ថា ម្នាល​អានន្ទ ភិក្ខុ​មានការ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ ជាទី​ត្រេកអរ​ ត្រេកអរ​ក្នុង​ការ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ ប្រក​បរឿយៗ​នូវ​សេចក្តី​ត្រេកអរ ក្នុង​ការ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក មាន​ពួក​ជាទី​ត្រេកអរ​
(១) វិមុត្តិ​ប្រព្រឹត្តទៅ​តាមសម័យ​ គឺ​វិមុត្តិ​ជា​លោកិយ។
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637357868308361712
ទៅកាន់ទំព័រ៖