ព្រះត្រៃបិដក ភាគ ៦៨

ម្នាល​អានន្ទ លុះតែ​ភិក្ខុ​ណា ចៀស​ចេញ​ចាក​ពួក ហើយ​នៅតែ​ម្នាក់ឯង​ សេចក្តី​សុខ​នោះ​ ទើប​មាន​ប្រាកដ​ដល់​ភិក្ខុ​នោះ គឺថា (ភិក្ខុ​នោះ​) នឹង​បាន​សាមយិក​ចេ​តោ​វិមុត្តិ ឬអសាមយិក​អកុប្បធម៌ ហេតុការណ៍​បែបនេះ​ទើប​មាន ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​គប្បី​បាន​សា​មយិ​កវិមុត្តិ​ ដោយហេតុ​ណា​ ហេតុ​នោះ មិនមែន​ជាទី​តាំង​នៃ​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​ពួក​ទេ។
 [៣០៧​] ពាក្យ​ថា បុគ្គល​ពិចារណា​ពាក្យ​នៃ​ព្រះពុទ្ធ ជា​ព្រះ​អាទិច្ចពន្ធុ សេចក្តី​ថា​ ព្រះអាទិត្យ លោក​ហៅថា អា​ទិ​ច្ចៈ។ ព្រះអាទិត្យ​នោះ ជា​គោតម​ដោយ​គោត្ត ចំណែក​ព្រះ​បច្ចេ​កសម្ពុទ្ធ ក៏​ជា​គោតម​ដោយ​គោត្ត​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ជា​ញាតិ​ដោយ​គោត្ត ជា​ផៅពង្ស​ដោយ​គោត្ត​នៃ​ព្រះអាទិត្យ​ ព្រោះហេតុនោះ ព្រះ​បច្ចេក​សម្ពុទ្ធ ឈ្មោះថា ព្រះ​អាទិច្ចពន្ធុ។ ពាក្យ​ថា បុគ្គល​ពិចារណា​ពាក្យ​នៃ​ព្រះពុទ្ធ​ ជា​ព្រះ​អាទិច្ចពន្ធុ បាន​សេចក្តី​ថា បុគ្គល​បាន​ស្ដាប់ ឮ រៀន ចាំទុក​ កំណត់​នូវ​ពាក្យ គន្លង​ពាក្យ ទេសនា អនុសន្ធិ​នៃ​ព្រះពុទ្ធ​ជា​ព្រះ​អាទិច្ចពន្ធុ​ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​ពិចារណា​ពាក្យ​នៃ​ព្រះពុទ្ធ​ ជា​ព្រះ​អាទិច្ចពន្ធុ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637357868934679933
ទៅកាន់ទំព័រ៖