ព្រះត្រៃបិដក ភាគ ៦៨

បុគ្គល​គប្បី​បាន​សា​មយិ​កវិមុត្តិ ដោយហេតុ​ណា​ ហេតុ​នោះ មិនមែន​ជាទី​តាំង​នៃ​បុគ្គល​អ្នក​ត្រេកអរ​ក្នុង​ពួក​ទេ បុគ្គល​ពិចារណា​ពាក្យ​នៃ​ព្រះពុទ្ធ​ ជា​ព្រះ​អាទិច្ចពន្ធុ​ហើយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
[៣០៨​] បុគ្គល​ប្រព្រឹត្ត​កន្លង​នូវ​ចម្រូង​ គឺ​ទិដ្ឋិ​ទាំងឡាយ​ បានសម្រេច​ធម៌​ដ៏​ទៀងទាត់ បាន​ចំពោះ​នូវ​មគ្គ មិន​មាន​បុគ្គល​ដទៃ​ណែនាំ (ព្រោះ​ដឹង​ថា ) អាត្មាអញ​មាន​ញាណ​កើត​ហើយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។

 [៣០៩​] ពាក្យ​ថា បុគ្គល​ប្រព្រឹត្ត​កន្លង​នូវ​ចម្រូង​ គឺ​ទិដ្ឋិ​ទាំងឡាយ​ សេចក្តី​ថា​ សក្កា​យទិដ្ឋិ មាន​វត្ថុ ២០ ហៅថា ចម្រូង​ គឺ​ទិដ្ឋិ។ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះដឹង​ មិនឃើញ​នូវ​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​អរិយធម៌​ មិន​ឃើញ​ពួក​សប្បុរស​ មិន​ឈ្លាសវៃ​ក្នុង​សប្បុរិសធម៌​ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​សប្បុរិសធម៌ រមែង​ពិចារណា​ឃើញ​រូប​ថា​ខ្លួន​ នូវ​ខ្លួន​ថា​មាន​រូប​ខ្លះ នូវ​រូប​ក្នុង​ខ្លួន​ខ្លះ នូវ​ខ្លួន​ក្នុង​រូប​ខ្លះ ពិចារណា​ឃើញ​នូវ​វេទនា​ សញ្ញា សង្ខារ វិញ្ញាណ​ថា​ខ្លួន
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637357869301431975
ទៅកាន់ទំព័រ៖