ព្រះត្រៃបិដក ភាគ ៦៨

នូវ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ នូវ​វិញ្ញាណ​ក្នុង​ខ្លួន​ខ្លះ​ នូវ​ខ្លួន​ក្នុង​វិញ្ញាណ​ខ្លះ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ដាច់​ស្រយាល​គឺ​ទិដ្ឋិ​ ចម្រូង​គឺ​ទិដ្ឋិ​ សេចក្តី​ញាប់ញ័រ​គឺ​ទិដ្ឋិ ចំណង​គឺ​ទិ​ដ្ឋិ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ប្រកាន់​មាំ​ ការ​ស្ទាប​អង្អែល​ ផ្លូវខុស គន្លង​ខុស សេចក្តី​ខុស លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ដោយ​ការ​ស្វែង​រក​ខុស ការ​ប្រកាន់​វិប​រិ​ត ការ​ប្រកាន់​វិបល្លាស​ ការ​ប្រកាន់​ខុស​ ការ​ប្រកាន់​ថា​ពិត​ ក្នុង​របស់​ដែល​មិន​ពិត​ ទិដ្ឋិ ៦២ ទាំងប៉ុន្មាន​ មាន​សភាព​យ៉ាងនេះ​ឯណា នេះ​ឈ្មោះថា ចម្រូង​គឺ​ទិដ្ឋិ។ ពាក្យ​ថា​ប្រព្រឹត្ត​កន្លង គឺ​ប្រព្រឹត្ត​រំលង ឈាន​កន្លង ឈាន​រំលង ប្រព្រឹត្ត​កន្លង​នូវ​ចម្រូង​ គឺ​ទិដ្ឋិ​ទាំងឡាយ​ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​ប្រព្រឹត្ត​កន្លង​នូវ​ចម្រូង​ គឺ​ទិដ្ឋិ​ទាំងឡាយ។
 [៣១០​] ពាក្យ​ថា បានសម្រេច​ធម៌​ដ៏​ទៀងទាត់ បាន​ចំពោះ​នូវ​មគ្គ សេចក្តី​ថា មគ្គ ៤ មគ្គ​ដ៏​ប្រសើរ​ ប្រកបដោយ​អង្គ​ ៨ គឺ​សម្មាទិដ្ឋិ​ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មា​កម្ម​ន្តៈ​ ១ សម្មាអាជីវៈ ១ សម្មា​វា​យា​មៈ​ ១ សម្មាសតិ ១ សម្មាសមាធិ ១ លោក​ហៅថា ធម៌​ដ៏​ទៀង។
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637357869640423792
ទៅកាន់ទំព័រ៖