ព្រះត្រៃបិដក ភាគ ៦៨

ភិក្ខុ​នោះ បាន​និយាយ​យ៉ាងនេះ​ថា សមណៈ​មានប្រយោជន៍​អ្វី​ដោយ​ចីវរ​ដែល​មាន​ថ្លៃ​ច្រើន​ ឯអំពើ​ដ៏​សមគួរ​នុ៎ះ ត្រង់​សមណៈ​រើស​កំណាត់សំពត់​អំពី​ព្រៃស្មសាន អំពី​គំនរសំរាម ឬអំពី​រាន​ផ្សារ​ ធ្វើ​ជា​សង្ឃាដិ ហើយ​ទ្រទ្រង់​ សមណៈ​មាន​ប្រយោជន៍អ្វី​ដោយ​បិណ្ឌបាត​ដែល​មាន​ថ្លៃ​ច្រើន​ ឯអំពើ​ដ៏​សមគួរ​នុ៎ះ​ ត្រង់​សមណៈ​ចិញ្ចឹម​ជីវិត​ដោយ​ពំនូត​អាហារ​ ដោយ​ការ​ដើរ​ស្វែង​ សមណៈ​មានប្រយោជន៍​អ្វី​ ដោយ​សេនាសនៈ​ដែល​មាន​ថ្លៃ​ច្រើន​ ឯអំពើ​ដ៏​សមគួរ​នុ៎ះ ត្រង់​សមណៈ​គួរ​ជា​អ្នក​នៅ​ជិត​គល់ឈើ ឬនៅ​ក្នុង​ទីវាល សមណៈ​មានប្រយោជន៍​អ្វី​ ដោយ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ដែល​មាន​ថ្លៃ​ច្រើន ឯអំពើ​ដ៏​សមគួរ​នុ៎ះ ត្រង់​សមណៈ​ធ្វើថ្នាំ​ដោយ​ទឹកមូត្រ​គោ ឬដោយ​ចំណិត​ផ្លែ​សម៉​ ភិក្ខុ​អាស្រ័យ​ដំណើរ​នោះ​ ក៏​ទ្រទ្រង់​ចីវរ​សៅហ្មង​ បរិភោគ​បិណ្ឌបាត​សៅហ្មង ប្រើប្រាស់​សេ​នាស​នៈ​សៅហ្មង សេព​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​សៅហ្មង។ ​ពួក​គហបតី ដឹង​នូវ​ភិក្ខុ​នោះ​យ៉ាងនេះ​ថា សមណៈ​នេះ ជា​អ្នក​ប្រាថ្នា​តិច​ ជា​អ្នក​សន្តោស ជា​អ្នក​ស្ងប់ស្ងាត់​ ជា​អ្នក​មិន​ច្រឡូកច្រឡំ (ដោយ​ពួក​)
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637357871198333589
ទៅកាន់ទំព័រ៖