ព្រះត្រៃបិដក ភាគ ៦៨

ប្រារព្ធ​ព្យាយាម ពោល​ពាក្យជា​គ្រឿង​កំចាត់​បង់​កិលេស ក៏​រឹតតែ​និមន្ត​ដោយ​ចីវរ​ បិណ្ឌបាត សេនាសនៈ និ​ងគិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ។
 ភិក្ខុ​នោះ បាន​និយាយ​យ៉ាងនេះ​ថា​ កុលបុត្រ​អ្នក​មាន​សទ្ធា​ បានបុណ្យ​ច្រើន​ព្រោះ​ធម៌ ៣ មាន​ចំពោះមុខ គឺ​កុលបុត្រ​អ្នកមាន​សទ្ធា បានបុណ្យ​ច្រើន ព្រោះ​មាន​សទ្ធា​ចំពោះមុខ​ ១ កុលបុត្រ​អ្នក​មាន​សទ្ធា បានបុណ្យ​ច្រើន​ ព្រោះ​មាន​ទេយ្យធម៌​ចំពោះមុខ ១ កុលបុត្រ​អ្នក​មាន​សទ្ធា បានបុណ្យ​ច្រើន​ ព្រោះ​ពួក​ទក្ខិណេយ្យ​បុគ្គល​មាន​ចំពោះមុខ ១ (ឥឡូវ​) សទ្ធា​នេះ របស់​អ្នក​ទាំងឡាយ​ ក៏​មាន​ផង ទេយ្យធម៌​ក៏​មាន​ផង ទាំង​អាត្មា​ក៏​ជា​អ្នកទទួល​ស្រាប់​ បើ​អាត្មា​មិន​ទទួល​ទេ អ្នក​ទាំងឡាយ​នឹង​សាបសូន្យ​ចាក​បុណ្យ​យ៉ាង​នេះ​មិន​ខាន​ អាត្មា​មិន​មាន​សេចក្តី​ត្រូវការ​ដោយ​ទេយ្យធម៌​នេះ​ទេ​ ប៉ុន្តែ​អាត្មា​ទទួល​ដើម្បី​អនុគ្រោះ​ដល់​អ្នក​ទាំងឡាយ​ប៉ុណ្ណោះ​ (ភិ​ក្ខុ​) អាស្រ័យ​ដំណើរ​នោះ ក៏​ទទួល​ចីវរ​យ៉ាងច្រើន​ផង ទទួល​បិណ្ឌបាត​យ៉ាងច្រើន​ផង​ ទទួល​សេនាសនៈ​យ៉ាងច្រើន​ផង​ ទទួល​គិលាន​ប្ប​ច្ច​យភេ​សជ្ជ​បរិក្ខារ យ៉ាងច្រើន​ផង។ អាការ​ធ្វើ​មុខ​ស្រពោន ភាព​នៃ​ការ​ធ្វើមុខ​ស្រពោន​ ការកុហក អាការ​នៃ​កុហក ភាព​នៃ​កុហក មាន​សភាព​យ៉ាងនេះ​ឯណា នេះ​លោក​ហៅថា កុ​ហន​វត្ថុ​ប៉ែក​ខាង​ការ​សេព​បច្ច័យ។
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 637357871578725695
ទៅកាន់ទំព័រ៖