ព្រះត្រៃបិដក ភាគ ៦៨

 កុ​ហន​វត្ថុ​ប៉ែក​ខាង​ឥរិយាបថ តើ​ដូចម្ដេច។ ភិក្ខុ​ខ្លះ​ ក្នុង​សាសនា​នេះ​ មាន​សេចក្តី​ប្រាថ្នា​លាមក​ ត្រូវ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់ មានបំណង​នូវ​ការ​សរសើរ​ថា អ្នកផង​នឹង​សរសើរ​អញ​យ៉ាងនេះ​ ក៏​រៀបចំ​ដំណើរ រៀបចំ​ជំហរ រៀបចំ​បង្គុយ រៀបចំ​ដំណេក រៀប​ឫកដើរ​ រៀប​ឫក​ឈរ​ រៀប​ឫក​អង្គុយ រៀប​ឫក​សម្រេចការ​ដេក ដើរ​ដូចជា​មាន​ចិ​ត្ត​តម្ដល់​មាំ ឈរ​ដូចជា​មាន​ចិ​ត្ត​តម្ដល់​មាំ​ អង្គុយ​ដូចជា​មាន​ចិ​ត្ត​តម្ដល់​មាំ សម្រេចការ​ដេក​ដូចជា​មាន​ចិត្ត​តម្ដល់​មាំ​ ហាក់ដូចជា​ចូល​ឈាន​ក្នុង​ទី​ចំពោះមុខ (នៃ​អ្នកផង​)។ ការ​តាំង​ក្នុង​ខាងដើម ការ​តាំង​ទុក ការរៀបចំ​ឥរិយាប​ថ អាការ​ធ្វើមុខ​ស្រពោន​ ភាព​នៃ​ការ​ធ្វើមុខ​ស្រពោន ការ​កុហក អាការ​នៃ​កុហក ភាព​នៃ​កុហក មាន​សភាព​យ៉ាងនេះ​ឯណា​ នេះ​ហៅថា កុហក​វត្ថុ ប៉ែក​ខាង​ឥរិយាបថ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637357871876886247
ទៅកាន់ទំព័រ៖