ព្រះត្រៃបិដក ភាគ ៦៨

ធូលី​សំដៅយក​រាគៈ​ មិនមែន​លំអង​ទេ ពាក្យ​ថា ធូលី​នុ៎ះ ជា​ឈ្មោះ​រាគៈ ព្រះ​ជិនស្រី​មាន​បញ្ញាចក្ខុ​ លះបង់​ធូលី​នុ៎ះហើយ ហេតុ​នោះ ទើប​លោក​ហៅថា​ អ្នកមាន​ធូលី​ទៅ​ប្រាស ធូលី​សំដៅយក​ទោសៈ​ មិនមែន​លំអង​ទេ ពាក្យ​ថា ធូលី​នុ៎ះ ជា​ឈ្មោះ​ទោសៈ ព្រះ​ជិនស្រី​មាន​បញ្ញាចក្ខុ​ លះបង់​ធូលី​នុ៎ះហើយ ហេតុ​នោះ ទើប​លោក​ហៅថា​ អ្នកមាន​ធូលី​ទៅ​ប្រាស ធូលី​សំដៅយក​មោហៈ​ មិនមែន​លំអង​ទេ ពាក្យ​ថា ធូលី​នុ៎ះ ជា​ឈ្មោះ​មោហៈ ព្រះ​ជិនស្រី​មាន​បញ្ញាចក្ខុ​ លះបង់​ធូលី​នុ៎ះហើយ ហេតុ​នោះ ទើប​លោក​ហៅថា អ្នកមាន​ធូលី​ទៅ​ប្រាស។

 ហេតុ​នោះ (លោក​ពោល​ថា​) ប្រាសចាក​ធូលី។ ពាក្យ​ថា​ ទ្រង់​គង់នៅ​ គឺ​ព្រះមានព្រះភាគ ទ្រង់​គង់​ក្បែរ​បាសាណ​កចេតិយ ហេតុ​នោះ ទើប​ឈ្មោះថា​ ទ្រង់​គង់នៅ។
ពួក​សាវ័ក​អ្នកមាន​ត្រៃវិជ្ជា​ លះបង់​មច្ចុ​ហើយ ចូល​ទៅ​អង្គុយ​ជិត​ព្រះ​មុនី ទ្រង់​ដល់ត្រើយ​នៃ​ទុក្ខ គង់​ខាង​ភ្នំ។

 ព្រះមានព្រះភាគ​ឈ្មោះថា​ ទ្រង់​គង់នៅ​ យ៉ាងនេះ​ក៏បាន។ មួយទៀត ព្រះមានព្រះភាគ​ឈ្មោះថា​ ទ្រង់​គង់នៅ​ ព្រោះ​ព្រះអង្គ​រំងាប់​សេចក្តី​ខ្វល់ខ្វាយ​ទាំងពួង​ ហើយ​ទ្រង់​មាន​ព្រហ្មចរិយៈ​នៅ​ហើយ​ មាន​ចរណ​ធម៌​សន្សំ​ហើយ។បេ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637356944227654305
ទៅកាន់ទំព័រ៖