ព្រះត្រៃបិដក ភាគ ៦៨
ពោលថា សមណៈណា នៅក្នុងអឌ្ឍយោគ (បង្ហា) នៅក្នុងប្រាសាទមានកំពូល នៅក្នុងគុហា នៅក្នុងខ្ទម នៅក្នុងផ្ទះកំពូល នៅក្នុងប៉ម នៅក្នុងរោងមូល នៅក្នុងថែវ នៅក្នុងឧបដ្ឋានសាលា នៅក្នុងមណ្ឌប (បារាំ ) នៅក្បែរគល់ឈើ មានសភាពយ៉ាងនេះៗ សមណៈនោះមានស័ក្តិធំ។ ម្យ៉ាងទៀត ភិក្ខុជាអ្នកស្រគត់ស្រគំពេក មានមុខស្រពាប់ស្រពោនពេក ជាអ្នកកុហកពេក ជាអ្នករួសរាយពេក ដែលត្រូវគេសរសើរ ដោយអំណាចមាត់ (របស់ខ្លួន) ថា សមណៈនេះ ជាអ្នកបាននូវវិហារសមាបត្តិទាំងនេះ ជាគុណដ៏ស្ងប់ស្ងាត់ មានសភាពយ៉ាងនេះ តែងពោលពាក្យប្រាកដដូច្នោះ ជាពាក្យជ្រាលជ្រៅ លំបាកយល់ ដ៏ល្អិត កំបិទកំបាំង ជាវាចាប្រកបដោយលោកុត្តរធម៌ និងសុញ្ញតនិព្វាន។ អាការធ្វើមុខស្រពោន ភាពនៃការធ្វើមុខស្រពោន ការកុហក អាការនៃកុហក ភាពនៃកុហក មានសភាពយ៉ាងនេះឯណា នេះហៅថា កុហនវត្ថុប៉ែកខាងការខ្សឹប។
ID: 637357872409154228
ទៅកាន់ទំព័រ៖