ព្រះត្រៃបិដក ភាគ ៦៨

អន្លង់​គឺ​អវិជ្ជា យោ​គៈ​គឺ​អវិជ្ជា​ អនុស័យ​គឺ​អវិជ្ជា កិលេស​ជា​គ្រឿង​គ្រប​សង្កត់ចិត្ត​គឺ​អវិជ្ជា បណ្ដាញ​គឺ​អវិជ្ជា​ សន្ទះទ្វារ​ធំ​គឺ​អវិជ្ជា មោហៈ អកុសលមូល មាន​សភាព​យ៉ាងនេះ។ ការ​លុបគុណ ទឹកចត់​ និង​មោហៈ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ បាន​ខ្ជាក់​ចោល កំចាត់​ចោល លះបង់ កាត់ផ្ដាច់ រម្ងាប់​ គ្រប​សង្កត់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​បំផ្លាញ​ដោយ​ភ្លើង​គឺ​ញាណ ព្រោះហេតុនោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ឈ្មោះថា អ្នក​មិន​មានការ​លុបគុណ​គេ មាន​ទឹកចត់​ និ​ងមោហៈ​កំចាត់​ចេញ​ហើយ។
 [៣១៥​] ពាក្យ​ថា មិន​មាន​សេចក្តី​ប្រាថ្នា ក្នុង​លោក​ទាំងមូល​ សេចក្តី​ថា​ តណ្ហា លោក​ហៅថា សេចក្តី​ប្រាថ្នា បានខាង​តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ​ អកុសលមូល។ ពាក្យ​ថា ក្នុង​លោភ​ទាំងមូល គឺ ក្នុង​អបាយលោក​ទាំងមូល មនុស្សលោក​ទាំងមូល​ ទេវលោក​ទាំងមូល ខន្ធ​លោក​ទាំងមូល ធាតុ​លោក​ទាំងមូល អាយតន​លោក​ទាំងមូល។ ពាក្យ​ថា​ មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​លោក​ទាំងមូល បាន​សេចក្តី​ថា ជា​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ មិន​មាន​តណ្ហា មិន​មាន​សេចក្តី​ស្រេកឃ្លាន​ក្នុង​លោក​ទាំងមូល ហេតុ​នោះ (លោក​ពោល​ថា​) មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​លោក​ទាំងមូល។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637357955992659867
ទៅកាន់ទំព័រ៖