ព្រះត្រៃបិដក ភាគ ៦៨

ព្រោះហេតុនោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា​
បុគ្គល​អ្នក​មិន​លោភ អ្នក​មិន​កុហក អ្នក​មិន​មានការ​ស្រេកឃ្លាន​ អ្នក​មិន​មានការ​លុបគុណ​គេ មាន​ទឹកចត់​ និ​ងមោហៈ​កំចាត់​ចេញ​ហើយ មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​លោក​ទាំងមូល​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
[៣១៦​] បុគ្គល​គួរ​ចៀសវាង នូវ​សំឡាញ់​អាក្រក់ អ្នក​ឃើញ​នូវ​អំពើ​មិន​មានប្រយោជន៍​ អ្នក​តាំងនៅ​ក្នុង​អំពើ​មិន​ស្មើ មិន​គួរ​សេពគប់​នូវ​បុគ្គល​អ្នក​ខ្វល់ខ្វាយ អ្នក​ធ្វេសប្រហែស​ដោយខ្លួនឯង​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

 [៣១៧​] ពាក្យ​ថា បុគ្គល​គួរ​ចៀសវាង​នូវ​សំឡាញ់​អាក្រក់ សេចក្តី​ថា ដែល​ហៅថា សំឡាញ់​អាក្រក់​ បាន​ដល់​សំឡាញ់​ដែល​ប្រកបដោយ​មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ យ៉ាង​ថា ទាន​ដែលគេ​ឲ្យ​មិន​មានផល​ បូជា​ធំមិន​មានផល បូជា​តូច​មិន​មានផល ផលវិបាក​នៃ​កម្ម​ដែ​បុគ្គល​ធ្វើល្អ​ធ្វើ​អាក្រក់​ មិន​មាន លោក​នេះ​មិន​មាន​ លោក​ដទៃ​មិន​មាន​ មាតា​មិន​មាន​គុណ បិតា​មិន​មានគុណ​ ​ពួក​សត្វ​ជា​ឱបបា​តិ​កៈ​មិន​មាន​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 637357956422366555
ទៅកាន់ទំព័រ៖