ព្រះត្រៃបិដក ភាគ ៦៨

​ពួក​សមណព្រាហ្មណ៍​ក្នុង​លោក​ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ​ ប្រតិបត្តិ​ត្រឹមត្រូវ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​ប្រាជ្ញា​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះខ្លួន ហើយ​ប្រកាស​នូវ​លោក​នេះ​ និ​ងលោកខាងមុខ មិន​មាន​ សំឡាញ់​បែបនេះ ឈ្មោះថា​សំឡាញ់​អាក្រក់។ ពាក្យ​ថា បុគ្គល​គួរ​ចៀសវាង​នូវ​សំឡាញ់​អាក្រក់​ បាន​សេចក្តី​ថា បុគ្គល​គួរ​ចៀសវាង​ គួរ​វៀរលែង គួរ​គេច​វាង​នូវ​សំឡាញ់​អាក្រក់ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​គួរ​ចៀសវាង​នូវ​សំឡាញ់​អាក្រក់។
 [៣១៨​] ពាក្យ​ថា អ្នក​ឃើញ​នូវ​អំពើ​មិន​មានប្រយោជន៍ អ្នក​តាំងនៅ​ក្នុង​អំពើ​មិន​ស្មើ​ សេចក្តី​ថា ដែល​ហៅថា អ្នក​ឃើញ​នូវ​អំពើ​មិន​មានប្រយោជន៍ បានខាង​សំឡាញ់ ដែល​ប្រកប​ដោយ​មិច្ឆាទិដ្ឋិ​ មាន​វត្ថុ ១០​ យ៉ាង​ថា ទាន​ដែលគេ​ឲ្យ​ មិន​មានផល បូជា​ធំ មិន​មានផល ។បេ។ ដែល​បាន​ធ្វើឲ្យ​ជាក់ច្បាស់ ដោយ​ប្រាជ្ញា​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះខ្លួន​ ហើយ​ប្រកាស​នូវ​លោក​នេះ និ​ងលោកខាងមុខ មិន​មាន​ សំឡាញ់​បែបនេះ ឈ្មោះថា សំឡាញ់​អ្នក​ឃើញ​នូវ​អំពើ​មិន​មានប្រយោជន៍។
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 637357956803704126
ទៅកាន់ទំព័រ៖