ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា អ្នក​តាំងនៅ​ក្នុង​អំពើ​មិន​ស្មើ សេចក្តី​ថា អ្នក​តាំង​នៅក្នុង​កាយ​កម្ម​មិន​ស្មើ​ តាំងនៅ​ក្នុង​វចីកម្ម​មិន​ស្មើ តាំងនៅ​ក្នុង​មនោ​កម្ម​មិន​ស្មើ គឺថា តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ​ គឺ​បាណាតិបាត តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ​ គឺ​អទិន្នាទាន តាំង​នៅក្នុង​កម្ម​មិន​ស្មើ​ គឺ​កា​មេ​សុ​មិច្ឆាចារ​ តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ​ គឺ​មុសាវាទ តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ គឺ​បិ​សុ​ណវាចា តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ​ គឺ​ផរុសវាចា​ តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ គឺ​សម្ផ​ប្ប​លា​បៈ​ តាំង​នៅ​ក្នុង​កម្ម​មិន​ស្មើ​ គឺ​អភិជ្ឈា តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ គឺ ព្យាបាទ តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ​ គឺ​មិច្ឆាទិដ្ឋិ តាំងនៅ​ក្នុង​កម្ម​ទាំងឡាយ​មិន​ស្មើ គឺ​សង្ខារ​ តាំងនៅ ជាប់ ជាប់ស្អិត ចូល​ទៅដល់​ស៊ប់ លិច​ចុះ ចុះចិត្តស៊ប់ ក្នុង​កម្ម​មិន​ស្មើ​ គឺ​កាមគុណ ៥ ហេតុ​នោះ (លោក​ពោល​ថា​) អ្នក​ឃើញ​នូវ​អំពើ​មិន​មានប្រយោជន៍ អ្នក​តាំងនៅ​ក្នុង​អំពើ​មិន​ស្មើ។
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637357957128918121
ទៅកាន់ទំព័រ៖