ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា អ្នក​ធ្វេសប្រហែស គឺ​សេចក្តី​ធ្វេសប្រហែស ខ្ញុំ​គប្បី​ពោល​ដូចតទៅ​នេះ។ ការ​បណ្តោយ​ចិត្ត ការ​ផ្តល់​កម្លាំង​ដល់​ការ​បណ្តោយ​ចិត្ត​ ក្នុង​កាយទុច្ចរិត​ក្តី​ ក្នុង​វចីទុច្ចរិត​ក្តី ក្នុង​មនោ​ទុច្ចរិត​ក្តី ក្នុង​កាមគុណ​ទាំង​ ៥ ក្តី​ ពុំ​នោះ​សោត ការ​មិន​ធ្វើ​ដោយ​ផ្ចិតផ្ចង់ ការ​មិន​ធ្វើ​រឿយ​ៗ ការ​មិន​ធ្វើឲ្យ​ឋិតថេរ​ កិរិយា​ប្រព្រឹត្ត​រួញរា ការ​ដាក់​សេចក្តី​ប្រាថ្នា ការ​ដាក់ធុរៈ ការ​មិន​សេពគប់ ការ​មិន​ចម្រើន​ ការ​មិន​ធ្វើឲ្យ​ច្រើន ការ​មិន​អធិដ្ឋាន ការ​មិន​ប្រក​បរឿយៗ ក្នុង​ការ​ចម្រើន​នូវ​ធម៌​ទាំងឡាយ​ជាកុសល​ សេចក្តី​ប្រហែស​ សេចក្តី​ធ្វេសប្រហែស ភាព​នៃ​សេចក្តី​ធ្វេសប្រហែស​ មាន​សភាព​យ៉ាងនេះ​ឯណា នេះ​លោក​ហៅថា​ សេចក្តី​ធ្វេស​ប្រហែស។ ពាក្យ​ថា មិន​គួរ​សេពគប់​នូវ​បុគ្គល​អ្នក​ខ្វល់ខ្វាយ​ អ្នក​ធ្វេសប្រហែស​ដោយ​ខ្លួនឯង បាន​សេចក្តី​ថា មិន​គួរ​សេព​នូវ​បុគ្គល​អ្នក​ខ្វល់ខ្វាយ​ផង​ មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​រាប់រក មិន​គួរ​រាប់អាន​ មិន​គួរ​ប្រព្រឹត្ត​អើពើ​ មិន​គួរ​ប្រព្រឹត្ត​រួម មិន​គួរ​ប្រព្រឹត្ត​សមាទាន នូវ​បុគ្គល​អ្នក​ធ្វេសប្រហែស​ផង​ ហេតុ​នោះ (លោក​ពោល​ថា​) មិន​គួរ​សេពគប់​នូវ​បុគ្គល​អ្នក​ខ្វល់ខ្វាយ អ្នក​ធ្វេសប្រហែស​ដោយខ្លួនឯង។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។ ព្រោះហេតុនោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 637357957737925134
ទៅកាន់ទំព័រ៖