ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា​ បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស​ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​អំពី​ញាណ​ បានន័យ​ថា​ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ញាណ របស់​បុគ្គល​នោះ​ថា ប្រាកដ​ដូចម្ដេច​ មាន​ទ្រង់ទ្រាយ​ដូចម្ដេច មាន​ប្រការ​ដូចម្ដេច មាន​ចំណែក​ប្រៀប​ដូចម្ដេច​ ដែល​បុគ្គល​គប្បី​ប្រាថ្នា ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស​ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​អំពី​ញាណ។
 [៤៥​] ពាក្យ​ថា បុគ្គល​មាន​សភាព​ដូច្នោះ តើ​ព្រះអង្គ​ជ្រាប​ដោយ​ប្រការ​ដូចម្ដេច សេចក្តី​ថា បុគ្គល​នោះ​ តើ​ព្រះអង្គ​ជ្រាប ជ្រាប​សព្វ​ ជ្រាប​ច្បាស់ យល់​ច្បាស់ ពិនិត្យ​ច្បាស់​ សំឡឹង ជ្រះថ្លា ដោយ​ប្រការ​ដូចម្ដេច គឺថា ញាណ​ដ៏​ក្រៃលែង​របស់​បុគ្គល​នោះ​ ព្រះអង្គ​គប្បី​ឲ្យ​កើតឡើង​ដូចម្ដេច។ ពាក្យ​ថា មាន​សភាព​ដូច្នោះ គឺ​មាន​ប្រការ​ដូច្នោះ ប្រាកដ​ដូច្នោះ មាន​ទ្រង់ទ្រាយ​ដូច្នោះ​ មាន​សភាព​ដូច្នោះ មាន​ចំណែក​ប្រៀប​ដូច្នោះ បាន​ដល់ បុគ្គល​អ្នក​បាន​អា​កិ​ញ្ចញ្ញា​យតន​សមាបត្តិ​ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​មាន​សភា​ពដូច្នោះ តើ​ព្រះអង្គ​ជ្រាប​ដោយ​ប្រការ​ដូចម្ដេច​ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស​ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​អំពី​ញាណ​របស់​បុគ្គល​អ្នក​មាន​រូបសញ្ញា​ជាក់ច្បាស់​ អ្នក​លះបង់​រូបារម្មណ៍​ទាំងអស់ អ្នក​ឃើញ​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ថា វត្ថុ​បន្តិ​ចបន្តួច​មិន​មាន​ បុគ្គល​មាន​សភាព​ដូច្នោះ តើ​ព្រះអង្គ​ជ្រាប​ដោយ​ប្រការ​ដូចម្តេច។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637356956542037920
ទៅកាន់ទំព័រ៖