ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលគួរគប់រកជនជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជាមិត្តដ៏ខ្ពង់ខ្ពស់ មានបដិភាណ បុគ្គលបានដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គួរកំចាត់នូវសេចក្តីសង្ស័យ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣២៤] បុគ្គលមិនអើពើ មិនអាឡោះអាល័យនូវល្បែង នូវសេចក្តីត្រេកអរ និងកាមសុខក្នុងលោក ជាអ្នកវៀរចាកគ្រឿងស្អិតស្អាង អ្នកពោលពាក្យពិត គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣២៥] អធិប្បាយពាក្យថា នូវល្បែង នូវសេចក្តីត្រេកអរ និងកាមសុខក្នុងលោក ត្រង់ពាក្យថា ល្បែង បានដល់ល្បែង ២ យ៉ាង គឺ ល្បែងប្រកបដោយកាយ ១ ល្បែងប្រកបដោយវាចា ១។បេ។ នេះ ល្បែងប្រកបដោយកាយ។បេ។ នេះ ល្បែងប្រកបដោយវាចា។
ID: 637357959579973582
ទៅកាន់ទំព័រ៖