ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា សេចក្តី​ត្រេកអរ ចំពោះ​ពាក្យ​ថា​ សេចក្តី​ត្រេកអរ​នេះ ជា​ឈ្មោះ​នៃ​សេចក្តី​មិន​អផ្សុក។ ពាក្យ​ថា​ កាមសុខ សេចក្តី​ថា មែនពិត ព្រះមានព្រះភាគ បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ កាមគុណ​នេះ មាន​ ៥ កាមគុណ ៥ តើ​ដូចម្ដេច រូប ដែល​គប្បី​ដឹង​ដោយ​ភ្នែក ជាទី​ប្រាថ្នា ជាទី​ត្រេកអរ​ ជាទី​គាប់ចិត្ត មាន​សភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​សេចក្តី​ប្រាថ្នា ជាទី​តាំង​នៃ​សេចក្តី​ត្រេកអរ​ សំឡេង ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​ ក្លិន ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​ រស ដែល​គប្បី​ដឹង​ដោយ​អណ្តាត ផោដ្ឋព្វៈ​ ដែល​គប្បី​ដឹង​ដោយ​កាយ​ ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត​ មាន​សភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​សេចក្តី​ប្រាថ្នា​ ជាទី​តាំង​នៃ​សេចក្តី​ត្រេកអរ ម្នាល​ភិក្ខុ​ទាំងឡាយ​ នេះឯង កាមគុណ ៥ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​សុខ​ សោមនស្ស​ណា កើតឡើង​ព្រោះ​អាស្រ័យ​កាមគុណ ៥ នេះ សេចក្តី​សុខ សោមនស្ស​នេះ តថាគត​ហៅថា​ កាមសុខ ហេតុ​នោះ (លោក​ពោល​ថា​) កាមសុខ។ ពាក្យ​ថា ក្នុង​លោក​ គឺ ក្នុង​មនុស្សលោក ហេតុ​នោះ (លោក​ពោល​ថា​) នូវ​ល្បែង នូវ​សេចក្តី​ត្រេកអរ​ និ​ងកាមសុខ ក្នុង​លោក។
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 637357959911522035
ទៅកាន់ទំព័រ៖