ព្រះត្រៃបិដក ភាគ ៦៨
កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយអនាគាមិមគ្គ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយដោយអរហត្តមគ្គ លោកមិនមក មិនវិលមក មិនត្រឡប់មក កាន់កិលេសទាំងនោះទេ ហេតុនោះ (លោកពោលថា) លះបង់នូវកាមទាំងឡាយ តាមថ្នាក់ តាមជាន់។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ព្រោះហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
បុគ្គលលះបង់នូវបុត្ត ប្រពន្ធ បិតា មាតា ទ្រព្យ ស្រូវ ផៅពង្ស និងកាមទាំងឡាយ តាមថ្នាក់ តាមជាន់ហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៣២] កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តីសុខក្នុងកាមគុណនេះ មានប្រមាណតិច កាមគុណនេះ មានសេចក្តីត្រេកអរតិច សេចក្តីទុក្ខក្នុងកាមគុណនេះ មានច្រើនក្រៃលែង កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញាបានដឹងដូច្នេះហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
ID: 637357962320857404
ទៅកាន់ទំព័រ៖