ព្រះត្រៃបិដក ភាគ ៦៨
ម្នាលអាវុសោ ភិក្ខុមានចិត្តមិនទទឹក តើដូចម្ដេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក មិនងប់ក្នុងរូបមានសភាពជាទីស្រឡាញ់ មិនស្អប់រូបមិនជាទីស្រឡាញ់ ប្រុងសតិក្នុងកាយ មានចិត្តប្រមាណមិនបានផង អកុសលធម៌ដ៏លាមកទាំងនោះ កើតឡើងដល់បុគ្គលនោះហើយ រលត់ទៅមិនមានសេសសល់ក្នុងវិមុត្តិណា ក៏ដឹងច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ តាមពិតផង ឮសំឡេងដោយត្រចៀក។បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត មិនងប់ក្នុងធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មិនស្អប់ធម្មារម្មណ៍ មានសភាពមិនជាទីស្រឡាញ់ ប្រុងសតិក្នុងកាយ មានចិត្តប្រមាណមិនបានផង អកុសលធម៌ដ៏លាមកទាំងនោះ កើតឡើងដល់បុគ្គលនោះហើយ រលត់ទៅមិនមានសេសសល់ក្នុងវិមុត្តិណា ក៏ដឹងច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ តាមពិតផង ម្នាលអាវុសោ ភិក្ខុនេះ គេហៅថា អ្នកមានចិត្តមិនទទឹកក្នុងរូប ដែលគប្បីដឹងដោយភ្នែក អ្នកមានចិត្តមិនទទឹកក្នុងសំឡេង ដែលគប្បីដឹងដោយត្រចៀក។បេ។ អ្នកមានចិត្តមិនទទឹក ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ម្នាលអាវុសោ ភិក្ខុមានកិរិយានៅយ៉ាងនេះ ប្រសិនបើ មារចូលទៅជិតភិក្ខុនោះ តាមទា្វរភ្នែក មារ
ID: 637357969089424212
ទៅកាន់ទំព័រ៖