ព្រះត្រៃបិដក ភាគ ៦៨

​ពួក​សត្វ​ប្រព្រឹត្ត​កន្លង​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​ប្រការ​ទាំងពួង​ ចូល​អា​កិ​ញ្ចញ្ញាយ​តនៈ ដោយ​បរិកម្ម​ថា របស់​តិចតួច​ មិន​មាន នេះ​វិញ្ញា​ណដ្ឋិ​តិ​ទី​ ៧។ ព្រះមានព្រះភាគ​ ទ្រង់​ជ្រាប​វិ​ញ្ញា​ណដ្ឋិ​តិ ៧ ដោយ​អំ​ណា​ចប​ដិ​សន្ធិ​ យ៉ាងនេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) វិញ្ញា​ណដ្ឋិ​តិ​ទាំងពួង។ ពាក្យ​ថា បោ​សា​លៈ​ ក្នុង​បទ​ថា​ ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បោ​សា​លៈ​ គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​តាម​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ​នុ៎ះ​ ជា​ពាក្យ​និយាយ​ដោយ​គោរព។បេ។ បញ្ញត្តិ​ថា​ ព្រះមានព្រះភាគ​នេះ​ កើត​ព្រោះ​ការ​ត្រាស់​ដឹង ហេតុ​នោះ (ទើប​មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​បោ​សា​លៈ។
 [៤៨​] អធិប្បាយ​ពាក្យ​ថា ព្រះ​តថាគត​ទ្រង់​ជ្រាប​ច្បាស់ ត្រង់​ពាក្យ​ថា​ ជ្រាប​ច្បាស់​ គឺ​យល់​ច្បាស់ ដឹង​ប្រាកដ ចាក់ធ្លុះ។ ពាក្យ​ថា ព្រះ​តថាគត​មានន័យ​ដូចតទៅ​នេះ​ មែនពិត ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ពាក្យ​នេះ​ថា​ ម្នាល​ចុន្ទៈ​ បើ​ពាក្យ​អតីត ជា​ពាក្យ​មិន​ពិត មិន​ទៀង មិន​ប្រកបដោយ​ប្រយោជន៍ ព្រះ​តថាគត​មិន​ពោល​ពាក្យ​នោះ​ ម្នាល​ចុន្ទៈ បើ​ពាក្យ​អតីត ជា​ពាក្យពិត ទៀងត្រង់ តែ​មិន​ប្រកបដោយ​ប្រយោជន៍ ព្រះ​តថាគត​ក៏​មិន​ពោល​ពាក្យ​នោះ​ ម្នាល​ចុន្ទៈ បើ​ពាក្យ​អតីត ជា​ពាក្យពិត ទៀងត្រង់​ ប្រកបដោយ​ប្រយោជន៍​ ព្រះ​តថាគត​ជា​អ្នកដឹង​កាលគួរ ទើប​ព្យាករ​ប្រស្នា​នោះ ក្នុង​ពាក្យ​នោះ ម្នាល​ចុន្ទៈ​ បើ​ពាក្យ​អនាគត។បេ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637356957604205172
ទៅកាន់ទំព័រ៖