ព្រះត្រៃបិដក ភាគ ៦៨

មិនបាន​នូវ​ឱកាស មារ​មិនបាន​នូវ​អារម្មណ៍ ប្រសិនបើ​មារ (ចូល​ទៅ​) ជិត​ភិក្ខុ​នោះ តា​មទា្វរ​ត្រចៀក។បេ។ ប្រសិនបើ​មារ​ចូល​ទៅ​ជិត​ភិក្ខុ​នោះ តា​មទា្វរចិត្ត មារ​មិនបាន​នូវ​ឱកាស មារ​មិនបាន​នូវ​អារម្មណ៍​ ម្នាល​អាវុសោ​ ប្រៀប​ដូច​កូ​ដា​គារ​សាលា​ក្តី​ សណ្ឋាគារ​សាលា​ក្តី ដែល​បូក​ដោយ​ដី​ដ៏​ក្រាស់​ លាប​ដោយ​អាចម៍គោ​ស្រស់ ប្រសិនបើ បុរស​កាន់​គប់​ស្មៅ​ដែល​ភ្លើង​ឆេះ ទៅ​ជិត​សាលា​នោះ​ ពី​ទិសខាងកើត​ ភ្លើង​មិនបាន​នូវ​ឱកាស ភ្លើង​មិន​បាន​នូវ​អារម្មណ៍​ ប្រសិនបើ ទៅ​ជិត​សាលា​នោះ​ ពី​ទិសខាងលិច ប្រសិនបើ ទៅ​ជិត​សាលា​នោះ​ ពី​ទិសខាងជើង​ ប្រសិនបើ ទៅ​ជិត​សាលា​នោះ​ ពី​ទិសខាងត្បូង​ ប្រសិនបើ ទៅ​ជិត​សាលា​នោះ​ ពី​ខាងក្រោម ប្រសិនបើ ទៅ​ជិត​សាលា​នោះ​ ពី​ខាងលើ​ ប្រសិនបើ​ បុរស​កាន់​គប់​ស្មៅ ដែល​ភ្លើង​ឆេះ​ ទៅ​ជិត​សាលា​នោះ​ ពី​ទិស​ខាងណា​ក៏ដោយ​ ភ្លើង​មិនបាន​នូវ​ឱកាស ភ្លើង​មិន​បាន​នូវ​អារម្មណ៍​ មាន​ឧបមា​យ៉ាងណាមិញ ម្នាល​អាវុសោ ភិក្ខុ​មាន​កិរិយា​នៅ​យ៉ាងនេះ​ ប្រសិនបើ​មារ​ចូល​ទៅ​ជិត​ភិក្ខុ​នោះ​តា​មទា្វរ​ភ្នែក មារ​មិន​បាន​នូវ​ឱកាស មារ​មិនបាន​នូវ​អារម្មណ៍​ ប្រសិនបើ (ចូល​ទៅ​) ជិត​ភិក្ខុ​នោះ​ តាម​ទ្វារ​ត្រចៀក។បេ។
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 637357969403920995
ទៅកាន់ទំព័រ៖