ព្រះត្រៃបិដក ភាគ ៦៨

ប្រសិន​បើ មារ​ចូល​ទៅ​ជិត​ភិក្ខុ​នោះ​ តា​មទា្វរចិត្ត មារ​មិនបាន​នូវ​ឱកាស​ មារ​មិនបាន​នូវ​អារម្មណ៍ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាល​អាវុសោ​ រូប​មិន​គ្រប​សង្កត់​ភិក្ខុ ដែល​មាន​កិរិយា​នៅ​យ៉ាងនេះ ភិក្ខុ​គ្រប​សង្កត់​រូប​ សំឡេង​មិន​គ្រប​សង្កត់​ភិក្ខុ​ ភិក្ខុ​គ្រប​សង្កត់​សំឡេង។បេ។ ធម្មារម្មណ៍​មិន​គ្រប​សង្កត់​ភិក្ខុ​ ភិក្ខុ​គ្រប​សង្កត់​ធម្មារម្មណ៍ ម្នាល​អាវុសោ ភិក្ខុ​នេះ គេ​ហៅ​ថា អ្នក​គ្រប​សង្កត់​រូប​ អ្នក​គ្រប​សង្កត់​សំឡេង អ្នក​គ្រប​សង្កត់​ក្លិន អ្នក​គ្រប​សង្កត់​រស អ្នក​គ្រប​សង្កត់​ផោដ្ឋព្វៈ​ អ្នក​គ្រប​សង្កត់​ធម្មារម្មណ៍ អ្នក​មិន​ត្រូវ​ពួក​កិលេស​ទាំងនោះ គ្រប​សង្កត់​ទេ ព្រោះថា​ ភិក្ខុ​នោះ​ គ្រប​សង្កត់​ពួក​អកុសលធម៌​ដ៏​លាមក​ ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង នាំឲ្យកើត​ក្នុង​ភព​ថ្មី​ ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ មានទុក្ខ​ជា​ផល ជា​ទីតាំង​នៃជា​តិ ជរា​ និ​ងមរណៈ​តទៅ ម្នាល​អាវុសោ​ ភិក្ខុ​មានចិត្ត​មិន​ទទឹក​យ៉ាងនេះ​ឯង ហេតុ​នោះ (លោក​ពោល​ថា​) មានចិត្ត​មិន​ទទឹក។ ពាក្យ​ថា មិន​រោលរាល គឺ មិន​ក្តៅ​ក្រហាយ​ដោយ​ភ្លើង​រាគៈ​ មិន​ក្តៅក្រហាយ​ដោយ​ភ្លើង​ទោសៈ មិន​ក្តៅក្រហាយ​ដោយ​ភ្លើង​មោហៈ ហេតុ​នោះ (លោក​ពោល​ថា​) មានចិត្ត​មិន​ទទឹក មិន​រោលរាល (ដោយ​កិលេស​)។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 637357969788561671
ទៅកាន់ទំព័រ៖