ព្រះត្រៃបិដក ភាគ ៦៨
ភិក្ខុមានចក្ខុដាក់ចុះ ជាអ្នកមិនរពឹសជើង អ្នកគ្រប់គ្រងឥន្រ្ទិយ រក្សាចិត្ត មានចិត្តមិនទទឹក មិនរោលរាល (ដោយកិលេស) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៤៤] បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ខ្នាប់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៤៥] ពាក្យថា បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ អធិប្បាយថា សក់ ពុកមាត់ ពុកចង្កា។បេ។ សំពត់វែង និងខ្លី ហៅថា វត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ។ ពាក្យថា បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ គឺ ដាក់ចុះ ដាក់ស្រឡះ លះបង់ នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ហេតុនោះ (លោកពោលថា) បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ។
ID: 637357970180375414
ទៅកាន់ទំព័រ៖