ព្រះត្រៃបិដក ភាគ ៦៨

 [៣៤៦​] ពាក្យ​ថា ដូចដើម​បា​រិច្ឆត្ត​ព្រឹក្ស មាន​ស្លឹក​ដ៏​ខ្នាប់ គឺ​ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ទ្រទ្រង់នូវ​បាត្រ​ និ​ងចីវរ​ដ៏​បរិបូណ៌ ដូចដើម​បា​រិច្ឆត្ត​ព្រឹក្ស គឺ​ដើម​រលួសផ្អុង​ មាន​ស្លឹក​ និ​ងត្រួយ​ដ៏​ក្រាស់​ មាន​ម្លប់​ត្រឈៃ​ ហេតុ​នោះ (លោក​ពោល​ថា​) ដូចដើម​បា​រិច្ឆត្ត​ព្រឹក្ស មាន​ស្លឹក​ដ៏​ខ្នាប់។
 [៣៤៧​] ពាក្យ​ថា ចេញទៅ​បួស ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ អធិប្បាយ​ថា​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ កាត់​កង្វល់​ក្នុង​ឃរាវាស​ទាំងពួង កាត់​កង្វល់​ក្នុង​បុត្រ​ និ​ងភិរិយា​ កាត់​កង្វល់​ក្នុង​ញាតិ កាត់​កង្វល់​ក្នុង​ការ​សន្សំ​ កោរសក់ ពុកមាត់​ ពុកចង្កា ទ្រទ្រង់នូវ​សំពត់​កា​សាយៈ ចេញ​ចាក​ផ្ទះ​ចូល​ទៅកាន់​ផ្នួស​ ដល់​នូវ​ភាពជា​អ្នក​មិន​មាន​កង្វល់ ចរ ត្រាច់​ទៅ ប្រព្រឹត្ត​ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ​តែម្នាក់ឯង​ ហេតុ​នោះ (លោក​ពោល​ថា​) ចេញទៅ​បួស ស្លៀកដណ្តប់​សំពត់​កា​សាយៈ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ពោល​ថា​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 637357970536334042
ទៅកាន់ទំព័រ៖