ព្រះត្រៃបិដក ភាគ ៦៨
បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដនៃគ្រហស្ថ ចេញទៅបួស ស្លៀកដណ្តប់សំពត់កាសាយៈ ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកដ៏ខ្នាប់ គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស។
[៣៤៨] បុគ្គលមិនធ្វើនូវចំណង់ក្នុងរសទាំងឡាយ ជាអ្នកមិនរពឹស មិនចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅតាមលំដាប់ច្រក មិនមានចិត្តជាប់ក្នុងត្រកូល ក្នុងត្រកូល គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៤៩] អធិប្បាយពាក្យថា មិនធ្វើនូវចំណង់ក្នុងរសទាំងឡាយ ជាអ្នកមិនរពឹស ត្រង់ពាក្យថា រសទាំងឡាយ បានដល់រសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ ជូរចត់ ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ត្រជាក់ ក្តៅ។ មានពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកល្មោភក្នុងរស សមណព្រាហ្មណ៍ទាំងនោះ រមែងដើរស្វែងរកនូវរស ព្រោះចុងអណ្តាត។
ID: 637357970937307522
ទៅកាន់ទំព័រ៖