ព្រះត្រៃបិដក ភាគ ៦៨
បានរសជូរហើយ ស្វែងរករសមិនជូរ បានរសមិនជូរហើយ ស្វែងរករសជូរ។ បានរសផ្អែមហើយ ស្វែងរករសមិនផ្អែម បានរសមិនផ្អែមហើយ ស្វែងរករសផ្អែម។ បានរសល្វីងហើយ ស្វែងរករសមិនល្វីង បានរសមិនល្វីងហើយ ស្វែងរករសល្វីង។ បានរសហឹរហើយ ស្វែងរករសមិនហឹរ បានរសមិនហឹរហើយ ស្វែងរករសហឹរ។ បានរសប្រៃហើយ ស្វែងរករសមិនប្រៃ បានរសមិនប្រៃហើយ ស្វែងរករសប្រៃ។ បានរសខារហើយ ស្វែងរករសមិនខារ បានរសមិនខារហើយ ស្វែងរករសខារ។ បានរសជូរចត់ហើយ ស្វែងរករសចត់ បានរសចត់ហើយ ស្វែងរករសជូរចត់។ បានរសឆ្ងាញ់ហើយ ស្វែងរករសមិនឆ្ងាញ់ បានរសមិនឆ្ងាញ់ហើយ ស្វែងរករសឆ្ងាញ់។ បានត្រជាក់ហើយ ស្វែងរកក្តៅ បានក្តៅហើយ ស្វែងរកត្រជាក់។
ID: 637357971241149611
ទៅកាន់ទំព័រ៖