ព្រះត្រៃបិដក ភាគ ៦៨

អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺ​ការ​រពឹស និ​ងសេចក្តី​ប្រាថ្នា​ក្រៃពេក​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ លះបង់ គាស់រំលើង​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទី​នៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​ ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​ ឈ្មោះថា​ ជា​អ្នក​មិន​រពឹស​ ហេតុ​នោះ (លោក​ពោល​ថា​) មិន​ធ្វើ​នូវ​ចំ​ណង់​ក្នុង​រស ជា​អ្នក​មិន​រពឹស។
 [៣៥០​] អធិប្បាយ​ពាក្យ​ថា មិន​ចិញ្ចឹម​បុគ្គល​ដទៃ ត្រាច់​ទៅតាម​លំដាប់​ច្រក ត្រង់​ពាក្យ​ថា មិន​ចិញ្ចឹម​បុគ្គល​ដទៃ​ គឺ​ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ចិញ្ចឹម​តែ​ព្រះអង្គ​ឯង មិន​ចិញ្ចឹម​បុគ្គល​ដទៃ​ទេ។
តថាគត​ហៅ​បុគ្គល ដែល​មិន​ចិញ្ចឹម​បុគ្គល​ដទៃ​ ជា​អ្នក​ត្រាស់​ដឹង តាំងនៅ​ស៊ប់​ក្នុង​សារធម៌​ទាំងឡាយ អស់​អាសវៈ ខ្ជាក់​ចោល​នូវ​ទោស ថា​ជា​ព្រាហ្មណ៍។

 ហេតុ​នោះ (លោក​ពោល​ថា​) មិន​ចិញ្ចឹម​បុគ្គល​ដទៃ។ ពាក្យ​ថា ត្រាច់​ទៅតាម​លំដាប់​ច្រក​ គឺ​ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ និ​ងចីវរ​ ក្នុង​បុព្វណ្ហសម័យ​ ហើយ​ចូល​ទៅកាន់​ស្រុក​ ឬនិគម ដើម្បី​បិណ្ឌបាត​ មាន​កាយ​រក្សា​ហើយ​ មាន​វាចា​រក្សា​ហើយ មានចិត្ត​រក្សា​ហើយ​ មានសតិ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 637357972406641313
ទៅកាន់ទំព័រ៖