ព្រះត្រៃបិដក ភាគ ៦៨
ប្រុងហើយ មានឥន្រ្ទិយសង្រួមហើយ មានចក្ខុដាក់ចុះហើយ បរិបូណ៌ដោយឥរិយាបថ ចេញអំពីត្រកូលទៅកាន់ត្រកូល ត្រាច់ទៅដើម្បីបិណ្ឌបាត ហេតុនោះ (លោកពោលថា) មិនចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅតាមលំដាប់ច្រក។
[៣៥១] ពាក្យថា មិនមានចិត្តជាប់ក្នុងត្រកូល ក្នុងត្រកូល អធិប្បាយថា ភិក្ខុដែលមានចិត្តជាប់ចំពាក់ ដោយហេតុ ២ យ៉ាង គឺភិក្ខុបន្ទាបខ្លួនឯងឲ្យទាប លើកអ្នកដទៃឲ្យខ្ពស់ ឈ្មោះថា អ្នកមានចិត្តជាប់ចំពាក់ ឬភិក្ខុលើកខ្លួនឯងឲ្យខ្ពស់ បន្ទាបអ្នកដទៃឲ្យទាប ឈ្មោះថាអ្នកមានចិត្តជាប់ចំពាក់។
ភិក្ខុបន្ទាបខ្លួនឯងឲ្យទាប លើកអ្នកដទៃឲ្យខ្ពស់ ឈ្មោះថា អ្នកមានចិត្តជាប់ចំពាក់ តើដូចម្ដេច។ ភិក្ខុនោះ ពោលយ៉ាងនេះថា លោកមានឧបការៈច្រើនដល់ខ្ញុំ ខ្ញុំអាស្រ័យលោក ទើបបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ
ID: 637357972825298654
ទៅកាន់ទំព័រ៖