ព្រះត្រៃបិដក ភាគ ៦៨

ព្រោះ​ពួក​ជន​ដទៃ អាស្រ័យ​នូវ​លោក ស្គាល់​លោក ទើប​សំគាល់​នឹង​ឲ្យ​ នឹង​ធ្វើ​ដល់​ខ្ញុំ​ សូម្បី​នាម​ និ​ងគោត្រ​ណា​ ពីដើម​ របស់​មាតាបិតា​នៃ​ខ្ញុំ​ នាម​ និ​ងគោត្រ​របស់ខ្ញុំ​នោះ បាត់បង់​ទៅ​ហើយ​ ខ្ញុំ​ដែលគេ​ស្គាល់​ថា ជា​ជីតុន​នៃ​ឧបាសក​ឯណោះ​ ជា​ជីតុន​នៃ​ឧបាសិកា​ឯណោះ ដោយសារតែ​លោក ភិក្ខុ​បន្ទាបខ្លួន​ឯង​ឲ្យ​ទាប​ លើក​អ្នកដទៃ​ឲ្យ​ខ្ពស់ ឈ្មោះថា​ អ្នកមាន​ចិត្ត​ជាប់​ចំពាក់ យ៉ាងនេះ​ឯង។
 ភិក្ខុ​លើកខ្លួន​ឯង​ឲ្យ​ខ្ពស់ បន្ទាប​អ្នកដទៃ​ឲ្យ​ទាប ឈ្មោះថា​ អ្នកមាន​ចិត្ត​ជាប់​ចំពាក់​ តើ​ដូចម្ដេច។ ភិក្ខុ​ពោល​យ៉ាងនេះ​ថា ខ្ញុំ​មាន​ឧបការៈ​ច្រើន​ដល់​ពួក​អ្នក ពួក​អ្នក​អាស្រ័យ​ខ្ញុំ​ ទើបបាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​ ដល់​នូវ​ព្រះធម៌​ជាទី​ពឹង ដល់​នូវ​ព្រះសង្ឃ​ជាទី​ពឹង​ វៀរចាក​បាណាតិបាត​ វៀរចាក​អទិន្នាទាន​ វៀរចាក​កា​មេ​សុ​មិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន ខ្ញុំ​ឲ្យ​ឧទ្ទេស ខ្ញុំ​ឲ្យ​បរិ​បុច្ឆា ខ្ញុំ​ប្រាប់​ឧបោសថ ខ្ញុំ​អធិដ្ឋាន​នវកម្ម ដល់​លោក​ លុះ​មក​ខាងក្រោយ លោក​លះ​ចោល​ខ្ញុំ ហើយ​ទៅ​ធ្វើសក្ការៈ ធ្វើការ​គោរព រាប់អាន បូជា​អ្នកដទៃ​វិញ​ ភិក្ខុ​លើកខ្លួន​ឯង​ឲ្យ​ខ្ពស់ បន្ទាប​អ្នកដទៃ​ឲ្យ​ទាប ឈ្មោះថា​ អ្នកមាន​ចិត្ត​ជាប់​ចំពាក់​ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 637357973228530952
ទៅកាន់ទំព័រ៖