ព្រះត្រៃបិដក ភាគ ៦៨
គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
បុគ្គលលះបង់ នូវរបាំងរបស់ចិត្ត ៥ បន្ទោបង់នូវឧបក្កិលេសទាំងពួង ជាអ្នកមិនអាស្រ័យ កាត់បង់នូវសេចក្តីស្នេហា និងទោសៈ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៥៦] បុគ្គលធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្ស ក្នុងកាលមុន បាននូវឧបេក្ខា និងសមថៈដ៏បរិសុទ្ធ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣៥៧] ពាក្យថា បុគ្គលធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្ស ក្នុងកាលមុន សេចក្តីថា ព្រោះលះសុខផង លះទុក្ខផង ធ្វើនូវសោមនស្ស និងទោមនស្សក្នុងកាលមុន ឲ្យវិនាសផង ព្រះបច្ចេកសម្ពុទ្ធនោះ ចូលចតុត្ថជ្ឈាន ឥតទុក្ខឥតសុខ មានសេចក្តីបរិសុទ្ធិដោយឧបេក្ខា និងសតិ ហេតុនោះ (លោកពោលថា) ធ្វើឲ្យនៅពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្សក្នុងកាលមុន។
ID: 637357975121070055
ទៅកាន់ទំព័រ៖