ព្រះត្រៃបិដក ភាគ ៦៨

 [៣៥៨​] អធិប្បាយ​ពាក្យ​ថា បាន​នូវ​ឧបេក្ខា​ និ​ងសមថៈ​ដ៏​បរិសុទ្ធ​ ត្រង់​ពាក្យ​ថា​ ឧបេក្ខា បាន​ដល់​ការ​ព្រងើយ អាការ​នៃ​ការ​ព្រងើយ​ ការ​ព្រងើយកន្តើយ​ ភាព​នៃ​ចិត្តស្ងប់ ភាព​នៃ​ចិត្ត​តាំងនៅ​ជា​កណ្តាល​ ក្នុង​ចតុត្ថជ្ឈាន។ ពាក្យ​ថា សមថៈ បាន​ដល់​ការតាំងនៅ ការ​តាំង​នៅ​ព្រម ការតាំងនៅ​ខ្ជាប់​ ការ​មិន​រសេមរសាម ការ​មិន​រាយមាយ​ ភាព​មិន​អណ្តែត​អណ្តូង នៃ​ចិត្ត សមថៈ​ សមាធិន្រ្ទិយ សមាធិ​ពលៈ​ សម្មាសមាធិ។ ឧបេក្ខា​ និ​ងសមថៈ ក្នុង​ចតុត្ថជ្ឈាន​ ជាស​ភាវៈ​បរិសុទ្ធ ស្អាត ផូរផង់ មិន​មាន​ទីទួល​ គឺ​កិលេស ប្រាសចាក​ឧបក្កិលេស​ ជាស​ភាព​ទន់ភ្លន់​ គួរ​ដល់​កម្ម នឹងនួន ដល់​នូវ​ការ​មិន​ញាប់ញ័រ។ ពាក្យ​ថា បាន​នូវ​ឧបេក្ខា​ និ​ងសមថៈ​ដ៏​បរិសុទ្ធ​ បាន​សេចក្តី​ថា បាន បាន​ហើយ​ នូវ​ឧបេក្ខា​ និ​ងសមថៈ ក្នុង​ចតុត្ថជ្ឈាន​ ហេតុ​នោះ (លោក​ពោល​ថា​) បាន​នូវ​ឧបេក្ខា​ និ​ងសមថៈ​ដ៏​បរិសុទ្ធ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។ ហេតុ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ពោល​ថា
បុគ្គល​ធ្វើឲ្យ​នៅ​ពី​ខាងក្រោយ​ខ្នង​ នូវ​សុខ​ ទុក្ខ សោមនស្ស​ និ​ងទោមនស្ស​ ក្នុង​កាលមុន​ បាន​នូវ​ឧបេក្ខា​ និ​ងសមថៈ​ដ៏​បរិសុទ្ធ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ដូច​កុយរមាស។
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 637357975517854659
ទៅកាន់ទំព័រ៖