ព្រះត្រៃបិដក ភាគ ៦៨
[៣៦១] ពាក្យថា មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ ញុំាងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាំងអកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីលះនូវកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ញុំាងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាំងកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ញុំាងឆន្ទៈឲ្យកើត ព្យាយាម ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាំងកុសលធម៌ ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យសាបសូន្យ ឲ្យចំរើនក្រៃលែង ឲ្យទូលំទូលាយ ឲ្យពេញលេញដោយភាវនា ហេតុនោះ (លោកពោលថា) មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល យ៉ាងនេះ។ មួយទៀត បុគ្គលផ្គងចិត្ត តាំងចិត្តថា ចង់សល់នៅតែស្បែក សរសៃ និងឆ្អឹង ក៏ដោយចុះ ចង់សាច់ និងឈាមក្នុងសរីរៈ រីងស្ងួតទៅក៏ដោយចុះ គុណជាតណា ដែលបុគ្គលគប្បីសម្រេចដោយកំឡាំងចិត្តរបស់បុរស ដោយកំឡាំងកាយរបស់បុរស
ID: 637357976208132419
ទៅកាន់ទំព័រ៖