ព្រះត្រៃបិដក ភាគ ៦៨

ដោយ​សេចក្តី​ព្យាយាម​របស់​បុរស ដោយ​សេចក្តី​ប្រឹងប្រែង​របស់​បុរស​ បើ​អាត្មា​មិនទាន់​សម្រេច​នូវ​គុណជាត​នោះ​ទេ នឹង​មិន​បញ្ឈប់​នូវ​ព្យាយាម​ឡើយ​ បុគ្គល​មានចិត្ត​មិន​រួញរា ជា​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ​ ក៏​មាន។ បុគ្គល​ផ្គង​ចិត្ត តាំងចិត្ត​ថា ចិត្ត​របស់​អាត្មាអញ មិនទាន់​រួចចាក​អាសវៈ ព្រោះ​មិន​ប្រកាន់​មាំ​ ដរាបណា អាត្មាអញ​នឹង​មិន​ទំ​លាយ​ភ្នែន​ដរាប​នោះ បុគ្គល​មានចិត្ត​មិន​រួញរា​ ជា​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ​ ក៏​មាន។ បុគ្គល​ផ្គង​ចិត្ត​ តាំងចិត្ត​ថា
កាលបើ​សរ​ គឺ​តណ្ហា មិនទាន់​រដក​ចេញ​ទេ​ អាត្មាអញ​នឹង​មិន​ស៊ី នឹង​មិន​ផឹក នឹង​មិន​ចេញ​អំពី​វិហារ ទាំង​នឹង​មិន​ដាក់​នូវ​បង្អៀង (ទម្រេត​) ឡើយ។

 បុគ្គល មានចិត្ត​មិន​រួញរា ជា​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល​ ដោយ​វិធី​យ៉ាងនេះ​ ក៏​មាន។ បុគ្គល​ផ្គង​ចិត្ត​ តាំងចិត្ត​ថា បើ​ចិត្ត​របស់​អាត្មាអញ នឹង​មិនទាន់​រួចចាក​អាសវៈ ព្រោះ​មិន​ប្រកាន់​មាំ​ ដរាបណា អាត្មាអញ​នឹង​មិន​ក្រោក​ចាក​អាសនៈ​នេះ ដរាប​នោះ បុគ្គល​មានចិត្ត​មិន​រួញរា ជា​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល​ ដោយ​វិធី​យ៉ាងនេះ ក៏​មាន។
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 637357976637095736
ទៅកាន់ទំព័រ៖