ព្រះត្រៃបិដក ភាគ ៦៨

បុគ្គល​ផ្គង​ចិត្ត តាំងចិត្ត​ថា អាត្មាអញ​នឹង​មិន​ចុះ​អំពី​ទី​ចង្រ្កម​នេះ​ មិន​ចេញ​អំពី​វិហារ​នេះ មិន​ចេញ​អំពី​អឌ្ឍយោគ​នេះ មិន​ចេញ​អំពី​ប្រាសាទ​នេះ មិន​ចេញ​អំពី​ប្រាសាទ​មាន​ជ្រុង​ ៤ នេះ មិន​ចេញ​អំពី​គុហា​នេះ​ មិន​ចេញ​អំពី​គុក​នេះ មិន​ចេញ​អំពី​កុដិ​នេះ​ មិន​ចេញ​អំពី​ផ្ទះ​មាន​កំពូល​នេះ មិន​ចេញ​អំពី​ប៉ម​នេះ មិន​ចេញ​អំពី​រោង​នេះ មិន​ចេញ​អំពី​រោង​ដោ​លនេះ មិន​ចេញ​អំពី​ឧបដ្ឋានសាលា​នេះ​ មិន​ចេញ​អំពី​មណ្ឌ​បនេះ​ មិន​ចេញ​អំពី​គល់ឈើ​នេះ​ បើ​ចិត្ត​របស់​អាត្មាអញ​មិនទាន់​រួចចាក​អាសវៈ​ទាំង​ឡាយ ព្រោះ​មិន​ប្រកាន់​មាំ​ បុគ្គល​មានចិត្ត​មិន​រួញរា ជា​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ​ ក៏​មាន។ បុគ្គល​ផ្គង​ចិត្ត​ តាំងចិត្ត​ថា អាត្មាអញ​នឹង​នាំមក នឹង​ប្រមូល​មក នឹង​ត្រាស់​ដឹង​ នឹង​ពាល់ត្រូវ នឹង​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អរិយធម៌ ឲ្យ​ទាន់​ក្នុង​បុព្វណ្ហសម័យ​នេះ​ បុគ្គល​មានចិត្ត​មិន​រួញរា ជា​អ្នក​ប្រព្រឹត្ត​មិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ​ ក៏​មាន។ បុគ្គល​ផ្គង​ចិត្ត តាំងចិត្ត​ថា អាត្មាអញ​នឹង​នាំមក នឹង​ប្រមូល​មក នឹង​ត្រាស់​ដឹង​ នឹង​ពាល់ត្រូវ នឹង​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវ​អរិយធម៌ ឲ្យ​ទាន់​ក្នុង​វេលា​ថ្ងៃត្រង់​នេះ​ ក្នុង​វេលា​ថ្ងៃរសៀល​នេះ ក្នុង​វេលា​មុ​នភ​ត្ត​នេះ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 637357976960201160
ទៅកាន់ទំព័រ៖